
- 2020-07-14 01:33:05
- ព័ត៌មាន
ព្រោះកុម្ម៉ង់អេក្រង់ OLED តិចពេក Apple សងជំងឺចិត្តដល់ Samsung ជិត ១ពាន់លានដុល្លារ
- 2020-07-14 01:33:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះកុម្ម៉ង់អេក្រង់ OLED តិចពេក Apple សងជំងឺចិត្តដល់ Samsung ជិត ១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ផ្អែកតាមការចុះផ្សាយថ្មីមួយរបស់ Display Supply Chain Consultants បានឲ្យដឹងថា Apple បានធ្វើការសងជំងឺចិត្តជាទឹកប្រាក់ ៩៥០លានដុល្លារ ទៅកាន់ Samsung ដោយសារតែបានទិញអេក្រង់ OLED សម្រាប់ iPhone តិចជាងការទាមទារក្នុងកុងត្រា។
Samsung បានបញ្ជាក់ក្នុងសេចក្ដីណែនាំអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីពីររបស់ខ្លួនថា ប្រាក់ចំណេញសម្រាប់ត្រីមាសទីពីរ ឆ្នាំ ២០២០ នឹងមានបញ្ចូលប្រាក់មួយចំណែកធំដែលបានមកពីអាជីវកម្មផលិតអេក្រង់ ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់នោះទេ។ ការចុះផ្សាយរបស់ TheElec ខែមុនបានឲ្យដឹងថា Samsung ទទួលបានទឹកប្រាក់សងជំងឺចិត្តប្រមាណ ៧៤៥លានដុល្លារ ពី Apple ប៉ុន្តែការចុះផ្សាយរបស់ DSCC នាពេលនេះ ដែលបានដំណឹងពីប្រភពមិនបញ្ចេញឈ្មោះបាននិយាយថា Apple បានបង់ថ្លៃជំងឺចិត្ត ជិត ៩៥០លានដុល្លារ។
ការចុះផ្សាយរបស់ DSCC បាននិយាយថា ៖ "ការបង់ថ្លៃជំងឺចិត្តពីសំណាក់ Apple ទំនងជាធ្វើឲ្យការខាតបង់របស់អាជីវកម្មផលិតអេក្រង់ Samsung ប្រែមកជាចំណេញវិញ។” ក្នុងសេចក្ដីណែនាំអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីពីររបស់ Samsung Display មានរំពឹងថាប្រាក់ចំណូលធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញមានការកើនឡើងដល់ ២៣% ដែលច្រើនជាងការរំពឹងទុករបស់អ្នកវិភាគ។
គួរដឹងថាកាលពីត្រីមាសទី ២ ឆ្នាំ ២០១៩ ក្រុមហ៊ុន Apple ក៏ធ្លាប់ទទួលរងការពិន័យបែបនេះពី Samsung Display ព្រោះតែមិនបានទិញអេក្រង់ OLED តាមចំនួនដែលបានព្រមព្រៀងគ្នាពីមុន៕