• 2020-07-13 02:41:18
  • ហាងឆេងផលិតផល

Apple Watch series 5 សល់តម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2020-07-13 02:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាឆ្លាតវៃដែលមានភាពពេញនិយមផងនាពេលបច្ចុប្បន្នគឺ Apple Watch ដែលបានចេញដល់ជំនាន់ទី ៥ ហើយ និងមានរូបរាងមិនមានការផ្លាស់ប្ដូរនោះទេ។

Apple Watch ជំនាន់ថ្មីនេះមានមុខងារជាច្រើនដែលគួរចាប់អារម្មណ៍ដូចជា Always-On-display ជាមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យ Apple Watch បង្ហាញម៉ោងគ្រប់ពេលទាំងអស់មិនថាពេលអ្នកមិនប្រើវាឡើយ។

មានលក់នៅតាមហាងក្នុងក្រុងភ្នំពេញមិនចាញ់ iPhone ស៊េរីថ្មី Apple Watch series 5 សម្រាប់ទំហំ 40mm មានតម្លៃខ្ទង់ ៤០៩ ដុល្លារ និងទំហំ 44mm មានតម្លៃខ្ទង់ ៤២៩ ដុល្លារ។

លក្ខណៈពិសេស Apple Watch series 5 មានមុខងារសង្គ្រោះបន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់តេទៅលេខសង្គ្រោះបន្ទាន់ដោយប្រើ Apple Watch នៅជាង ១៥០ ប្រទេស ដោយមិនត្រូវការ iPhone៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅតាមហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់