• 2020-07-09 07:12:53
  • ព័ត៌មាន

ប្រើពេល៦ខែ លួចសោឡានបានប្រមាណ ២ពាន់ លក់បានលុយជាង ៦ម៉ឺនដុល្លារ

  • 2020-07-09 07:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Jason Gibbs មាន​​វ័យ ៤១​ឆ្នាំ​ ​ក្នុង​រយៈពេល ៦​ខែ អាច​លួច​បាន​សោ​រថយន្ត​ប្រមាណ ២ពាន់​គ្រឿង និង​យក​ទៅ​លក់​លើ​អនឡាញ​បាន​លុយ​ជាង ៦​ម៉ឺន​ដុល្លារ។

រឿង​រ៉ាវ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅ​ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក ដោយ​ពេល​នោះ​មាន​សោ​រថយន្ត​ជា​ច្រើន​​របស់​ម៉ាក​យីហោ​រថយន្ត​ដូច​ជា Ford, General Motors និង Fait Chrysler Automobile បាន​បាត់​ទៅ។

ជាង​ពីរ​ឆ្នាំ​ក្រោយ បុរស​​ឈ្មោះ Jason Gibbs ដែល​ធ្លាប់​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ក្បែរ​ព្រលាន​យន្តហោះ Metro បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​លួច និង​លក់​សោ​រថយន្ត​ជាង ១៩០០គ្រឿង ក្នុង​ពេល​ ៦​ខែ។ Jason Gibbs ត្រូវ​បាន​​តុលាការ​ទីក្រុង Detroit គយ​ផ្តន្ទា​ទោស​កាល​ពី​ថ្ងៃ​ទី ៦ ខែ​តុលា។

​​​​គួរ​ដឹង​ថា​ការ​ស៊ើបអង្កេត​លើ​​រឿង​បាត់​សោ​រថយន្ត​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចាប់​ផ្ដើម​ទទួល​បាន​​​​ពាក្យ​បណ្ដឹង​ពី Ford, General Motos និង FCA អំពី​​បញ្ហា​បាត់​សោ​រថយន្ត។ ​គេ​បាន​សង្កេត​ឃើញ​ថា​​រថយន្ត​ដែល​បាន​ដឹក​ទៅ​ដល់​​ហាង​លក់​មាន​សោ​ត្រឹម​មួយ​គ្រឿង​ប៉ុណ្ណោះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់