• 2020-07-08 02:30:00
  • ព័ត៌មាន

Kia K5 ឆ្នាំ២០២១ គូប្រជែង Toyota Camry ចេញតម្លៃលក់ផ្លូវការ ថោកជាងតែ ១ពាន់ដុល្លារ

  • 2020-07-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kia បានប្រកាសតម្លៃលក់នៃរថយន្ត K5 ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ ដោយមានតម្លៃចាប់ពី ២៤ ៤៥៥ដុល្លារ។

Kia K5 ដែលមានតម្លៃថោកជាងគេបំផុតគឺម៉ូដែល LX បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ, បំពាក់យ៉ាន់អាលុយមីញ៉ូមទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ និងប្រព័ន្ធសុវត្ថិភាពជាច្រើន។

ចំពោះអ្នកដែលចង់បានប្រភេទម៉ាស៊ីនធំ អាចជ្រើសរើសយក K5 GT តម្លៃចាប់ពី ៣១ ៤៥៥ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ។ តម្លៃប៉ុណ្ណេះធ្វើឲ្យវាថោកជាង Honda Accord 2.0T Sport និង Toyota Camry TRD V6 ខ្ទង់ ១ ០០០ដុល្លារ។

ក្រៅពីម៉ូដែលទាំង២ ខាងលើ Kia ក៏ផ្តល់ជម្រើសម៉ូដែល LXS, GT-Line និង EX ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់