• 2020-07-07 07:43:21
  • ផលិតផលថ្មី

ទីបំផុត! យីហោឡានអង់គ្លេស MG នាំឡានអគ្គិសនីមកលក់នៅកម្ពុជា

  • 2020-07-07 07:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សតវត្សរ៍ទី២១ បច្ចេកវិទ្យា​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​មនុស្ស។ ហើយ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ពុល​ទៅ​ក្នុង​បរិយាកាស ក្នុង​គោល​បំណង​ជួយ​ដល់​បរិស្ថាន​ផងដែរ។

បច្ចុប្បន្ននេះក្រុមហ៊ុន MG យីហោ​អង់គ្លេស​បាន​នាំ​ចូល​រថយន្ត​ប្រើប្រាស់​អគ្គិសនី​យ៉ាង​ទំនើប​មក​កម្ពុជា​ដំបូង​គេ​នោះ​គឺ​រថយន្ត​ MG ZS EV ដែល​កំពុង​មាន​ការ​ពេញ​និយម​​ខ្លាំង​នៅ​ចក្រភព​អង់គ្លេស​ដោយសារ​ការ​សន្សំ​សំចៃ​ខ្ពស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​រថយន្ត MG ZS EV ក៏​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ, មុខងារ​ប្រើប្រាស់​ផ្សេងៗ​ក៏ទំនើប មាន​​ស្ទីល​ប្លែកៗ​ជាមួយ​នឹង​ការ​រចនា​បែប​គំហើញ​ដ៏​ឆ្លាតវៃ។ ជាពិសេស​នោះ​គឺ​ម៉ូឌែល​នេះ​បាន​នាំ​មក​នូវ​ពណ៌​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ Copenhagen Blue រួម​ជាមួយ​ប៉ាណា​មុខ​យ៉ាង​ស្រស់ស្អាត​និង​យ៉ាន់​ស្ព័រ​ដ៏​ប្រណីត​ផងដែរ។

បន្ថែម​ពី​លើ​ផ្នែក​ខាង​ក្រៅ​ប្លែក​របស់​វា​ ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​តុបតែង​យ៉ាង​ស្រស់ស្អាត​ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​អារម្មណ៍​ផាសុកភាព​និង​ភាព​រស់រវើក។ ​កៅអី​រចនា​យ៉ាង​ប្រណីត ហើយ​កាប៊ីន​ខាង​ក្នុង​មាន​ទំហំ​ធំ​ទូលាយ​សម្រាប់​អ្នក​ដំណើរ​ទាំង​ផ្នែក​ខាង​មុខ​និងខាងក្រោយ។ រថយន្ត MG ZS EV ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ផ្កាយ5ផ្នែក​បុក​ទង្គិច​ ដូច​ទៅ​នឹង​ម៉ូដែល​ MG HS ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ផ្នែក​សុវត្ថិភាព។

បេះដូង​នៃ​រថយន្ត MG ZS EV ថ្មី​គឺ​ម៉ូទ័រ​អេឡិចត្រូនិក។ វា​ជា​ម៉ូទ័រ​ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ផ្តល់​ថាមពល​ដល់​ទៅ​ 110kW ហើយ​កម្លាំង ​150សេះ និង​មាន​កម្លាំង​បង្វិល350Nm។

បច្ចុប្បន្ន​ MG ​បាន​កំពុង​ធ្វើ​តេស្ត​ដើម្បី​ពិនិត្យ​មើល​ថា​តើ​រថយន្ត​ប្រើ​អគ្គិសនី​នេះ​អាច​បញ្ចូល​ថាមពល​នៅ​ផ្ទះ​បាន​ដែរ​ឬ​ទេ​ជាមួយ​នឹង​ថាមពល​ធម្មតា​ដែល​មាន​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ហើយ​ឥឡូវ​នេះ​ការ​ធ្វើ​តេស្ត​របស់​ពួក​គេ​គឺ​វិជ្ជមាន​ហើយ​ក៏​មាន​ស្ថានីយ​បញ្ចូល​ថាមពល​នៅ​ឯ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​ពួក​គេ ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ងាយ​ស្រួល​ក្នុង​កា​បញ្ចូល​ថាមពល​រថយន្ត MG ZS EV របស់​អ្នក ឬ​លោក​អ្នក​អាច​សាក​ថាមពល​នៅ​ឯ​ផ្ទះ​ជាមួយ​ឧបករណ៍​បញ្ចូល​ថាមពល​របស់​ MG បាន​ផងដែរ។

ដូច្នេះ​ក្រុមហ៊ុន​ MG ក៏​បាន​សម្រេច​ចិត្ត​នាំ​ចូល​នូវ​រថយន្ត​ប្រើ​អគ្គិសនី​បន្ថែម​ទៀត ព្រោះ​រថយន្ត​នេះ​មាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ដោយ តម្លៃ​សមរម្យ សេវាកម្ម​ក្នុង​ការ​ថែទាំ​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​វា​គឺ​កាន់​តែ​ប្រសើរ​សម្រាប់​បរិស្ថាន មិន​ប៉ះពាល់​សុខភាព និង​ការ​កែ​លំអ​សុវត្ថិភាព​ថាមពល​អគ្គិសនី។

ក្រុមហ៊ុន​រថយន្ត​ MG​ បាន​បង្កើត​គំនិត​នៃ​ការ​រចនា​រថយន្ត​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​សម្រេច​បាន​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​លើ​គ្រប់​ផ្នែក​នៃ​រថយន្ត​ដូចជា ផ្នែកសុវត្ថិភាព ការរចនាទាំងរូបរាងខាងក្រៅនិងផ្នែកខាងក្នុង និងមុខងារប្រើប្រាស់យ៉ាងទំនើប។

ក្នុងនាម​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ MG ​ជឿជាក់​ថា​បច្ចេកវិទ្យា​ទំនើប​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ជួយ​មនុស្ស​​ឲ្យ​ការ​រ​ស់​នៅ​បាន​កាន់​តែ​ប្រសើរ​ឡើង​ហើយ​ក្រុមហ៊ុន​បាន​គិតគូរ​ពី​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ មាន​គុណ​ភាព ហើយ​អាច​ឲ្យ​ប្រជាជន​កម្ពុជា​មាន​លទ្ធិភាព​ក្នុង​ការ​ទិញ​រថយន្ត​ថ្មី​ដើម្បី​ប្រើប្រាស់​ផង​ដែរ។ ជា​ពិសេស​នោះ​គឺ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ជូន​អតិថិជន​ឲ្យ​បាន​ទាន់​សម័យ​កាល​នៃ​ការ​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​សង្ឃឹមថា​នឹងទទួលបានភាពជោគជ័យនៅប្រទេសកម្ពុជាជាមួយនឹងរថយន្តប្រើអគ្គីសនីនេះផងដែរ៕

មតិយោបល់