• 2020-07-07 02:27:17
  • ព័ត៌មាន

ទីបំផុត Huawei អាចធ្វើបាន ជោគជ័យលក់ចេញស្មាតហ្វូនអេក្រង់បត់ Mate Xs 5G នៅកម្ពុជាតម្លៃ $2999

  • 2020-07-07 02:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ស្ថិត​​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សហួវៃ​ នៅ​តែ​បន្ត​ជំហរ​សម្រិតសម្រាំង​ផលិត​នូវ​សមិទ្ធផល​​ឧបករណ៍​ឆ្លាតវៃ ដែល​សុទ្ធសឹង​តែ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ បំពេញ​តម្រូវ​ការ​ទីផ្សារ។ ជាក់​ស្តែង​កំពូល​ស្មាតហ្វូន​អេក្រង់បត់​ដំបូង​គេ​បង្អស់​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក Huawei Mate Xs កំពុង​ឆក់​ប្រជាប្រិយភាព​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក។ មកដល់កម្ពុជា​មិន​បាន​ប៉ុន្មាន​ផង កំពូល​ស្មាតហ្វូន អេក្រង់​បត់ Huawei Mate Xs តម្លៃ $2999 លក់ដាច់អស់ស្តុក ព្រោះ​តែ​ហេតុផល​ខាង​ក្រោម​នេះ៖

  • ចំណុចពិសេសទី១៖ រចនាបថ​រូបរាង​និង អេក្រង់​បត់​បែប​អេឡហ្គង់

Huawei Mate Xs 5G ត្រូវ​បាន​រចនា​រូបរាង​ស្តើង​ស្អាត​បែប​អេឡេហ្គង់ ជាមួយ​នឹង​បច្ចេកវិទ្យា​អេក្រង់​បត់​ទំនើប​ចុងក្រោយ ដែល​អាច​បត់​បាន ច្រើនជាង១០ម៉ឺន​ដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់៥០​ដង យើង​អាច​ប្រើ​បាន​រហូត​ទៅ ៥-៦ឆ្នាំ) ចង់​ប្រើប្រាស់​ជា​ស្មាតហ្វូន​លំដាប់​កំពូល​អេក្រង់​ទាំងមុខ​ទាំងក្រោយ​ក៏​បាន (អេក្រង់​មុខ 6.6” OLED អេក្រង់​ក្រោយ 6.38” កម្រិត​បង្ហាញ​ច្បាស់ 2K) ជា​ថេប្លេត​ឆ្លាត​វៃ​ក៏​បាន (អេក្រង់លាតពេញ 8”)។​ បន្ទាប់​ពី​ពិសោធន៍​ជាក់​ស្ដែង​ហើយ​យើង​សង្កេត​ឃើញ​ថា Huawei Mate Xs 5G នេះ ពិត​កំពូល​ស្មាត​ហ្វូន​អេក្រង់​បត់​ល្អ​ឯក​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បំផុត​ប្រចាំ​ឆ្នាំ២០២០​នេះ ដែល​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់​គ្រប់រូប ទាំង​ការ​បំពេញ​ការងារ និង​ការម្សាន្ត។

  • ចំណុចពិសេសទី២៖ ប្រើ​​បន្ទះ​ឈីប​លំដាប់​កំពូល​លំដាប់​ពិភពលោក Kirin 990 5G

Huawei Mate Xs 5G ត្រូវ​បាន​ក្រុមហ៊ុន​ហួវៃ បំពាក់​នូវ​បន្ទះ​ឈីប​លំដាប់​កំពូល Kirin 990 5G Soc ទ្រទ្រង់​បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យ​កម្លាំង​ម៉ាស៊ីន​ដំណើរ​ការ​លឿន​រលូន​ឥតទាក់ ងាយ​ស្រួល​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ជា​ពិសេស​មាន​ខួរ​ក្បាល​ NPU ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា AI ជំនាន់​ទំនើប​ចុងក្រោយ។ ​ Huawei Mate Xs មានរ៉េម 8 GB និង​អង្គផ្ទុក​ទិន្នន័យ 512 GB ហើយ​អាច​បន្ថែម 256GB។

  • ចំណុចពិសេសទី៣៖ កាមេរ៉ា​ថតរូប​កម្រិត​លំដាប់​អាជីព

Huawei Mate Xs 5G បំពាក់​នូវ​កាមេរ៉ា Leica 4គ្រាប់ ថត​រូប​វីដេអូ​ស្អាត​ស៊ី​ដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិត​អាជីព បំពាក់​នូវ​បច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​លេង​ស្ទីល​នៅ​ពេល​ដែល​ពឹង​នរណា​ម្នាក់​ជួយ​ថតរូប ព្រោះ​វា​អនុញ្ញាត​ឲ្យ​ យើង​អាច​មើល​ឃើញ​រូបខ្លួនឯង អាច​ថតរូបស៊ែលហ្វីទំហំ 40 មេហ្គាភិកស៊ែល និង ថតប្លង់ទូលាយ ទំហំ 16 មេហ្គាភិកស៊ែល។ Huawei Mate Xs មាន​កាមេរ៉ា​មេ​ទំហំ 40 មេហ្គាភិកស៊ែល សម្រាប់​ថត​ប្លង់​ទូទៅ ​ អាច​ថតរូបបានរហូតទៅ​ 30x កាមេរ៉ា​ទី​ពីរ​ទំហំ 8 មេហ្គាភិកស៊ែល សម្រាប់​ថត​ប្លង់​ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ា​ទី​បី​ទំហំ 16 មេហ្គាភិកស៊ែល សម្រាប់​ថត​ប្លង់​ទូលាយ​ និង​ថត​ប្លង់​គៀក​បែប Macro និង កាមេរ៉ា​ទីបួន ជាឡេន 3D TOF សម្រាប់​ជំនួយ​ដល់​ការ​ថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។​

  • ចំណុចពិសេសទី៤៖ អេក្រង់​បត់​មាន​ភាព​ឆ្លាតវៃ Multi-Window

​អេក្រង់​បត់​របស់ Huawei Mate X2 5G ទ្រទ្រង់​ការ​ប្រើប្រាស់​កម្មវិធី Multi-Window ពី​អេក្រង់​លាត​ពេញ 8” ទៅ​ជា​អេក្រង់​ឯករាជ្យ​ពីរ​ផ្សេងគ្នា ប៉ុន្តែ​សម្គាល់​ការ​ប្រើប្រាស់​ដំណាល​គ្នា ហើយ​អាច​ផ្លាស់​ប្តូរ​កម្មវិធី​ឯកសារ​ទៅ​វិញ​ទៅ​មក ឧទាហរណ៍ នៅ​ពេល​ដែល​យើង​កំពុង​ឆែក​សារ​អ៊ីមែល​រើស​រូបភាព​កែ​សម្រួល លើ​អេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ​លើ​អេក្រង់​ទី​2 ហើយ​វា​សម្គាល់​ការ​ផ្លាស់ ចម្លង​ឯកសា​រគ្នា​ទៅ​វិញ​ទៅ​មក។

  • ចំណុចពិសេសទី៥៖ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ដូច​ហោះ Huawei SuperCharge 55W

មាន​កំពូល​ស្មាតហ្វូន Huawei Mate Xs ក្នុង​ដៃ​លេង​បារម្ភ​រឿង​បញ្ហា​អស់ថ្ម អាច​រីករាយ​បំពេញ​កិច្ច​ការងារ ទស្សនា​កម្មវិធី​កម្សាន្ត វីដេអូ​ខ្សែ​ភាពយន្ត ឬ​លេងហ្គេម​ដាច់​យប់​ក៏​មិន​ខ្វល់​រឿង​បញ្ហា​អស់ថ្ម ព្រោះ​មាន​ទំហំ​ថ្ម​ធំ​មហិមា 4500mAh បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Huawei SuperCharge 55W សាក​ 30នាទី​បាន 85% ប្រកប​ដោយ​សុវត្ថិភាព​បំផុត​ដែល​ទទួល​ស្គាល់​ពី​ស្ថាប័ន TUV របស់​ប្រទេស​អាល្លឺម៉ង់។

សរុប​មក Huawei Mate Xs ពិត​ជា​កំពូល​ស្មាតហ្វូន​អេក្រង់​បត់​ឈាន​មុខ​គេ​លំដាប់​ពិភពលោក​មែន លោក​អ្នក​អាច​រក​ទិញ​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ 2,999$ នឹង​ទទួល​បាន ស្រោម​ទូរសព្ទ Original និង កាស​ឥត​ខ្សែ Huawei Freebuds 3​ ដែល​មាន​តម្លៃ $169 សម្រាប់​ព័ត៌មាន​លម្អិត https://www.facebook.com/huaweimobilekh/?id=237604653060092&epa=SEARCH_BOX&brand_redir=237604653060092

មតិយោបល់