• 2020-07-07 01:00:00
  • ព័ត៌មាន

Porsche ចេញលក់នាឡិកាដៃ អាចថែម Option ដូចឡាន ឯតម្លៃក៏មិនថោកដែរ

  • 2020-07-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Porsche បានបញ្ចេញលក់នាឡិកាដៃដ៏ស្រស់ស្អាតថ្មីរបស់ខ្លួន ហៅថា Porsche Design Timepiece ដែលអាចជ្រើសរើស Option តាមតម្រូវចិត្តរបស់អតិថិជន។

នាឡិកាដៃ Porsche Design Timepiece នឹងមានតម្លៃចាប់ពី ៦ ០០០ដុល្លារ ហើយអាចឡើងរហូតដល់ទៅ ១២ ៥០០ដុល្លារ អាស្រ័យលើ Option ដែលអតិថិជនចង់បាន។ គ្រប់នាឡិកាដៃរបស់ Porsche មានទំហំមុខកាត់ ៤២មីល្លីម៉ែត្រ។ មិនតែប៉ុណ្ណោះ Porsche ក៏ផ្តល់ជម្រើសច្នៃផ្នែកខាងក្រោយនៃនាឡិកាដៃ ឲ្យដូចទៅនឹងយ៉ាន់រថយន្តរបស់ខ្លួនផងដែរ។

ខ្សែស្បែកដែលភ្ជាប់នាឡិកាដៃ Porsche Design Timepiece មានរហូតដល់ទៅ ១៤ពណ៌ ហើយរង់កង់មុខនាឡិកាមានរហូតដល់ទៅ ២៧ពណ៌ខុសគ្នា។ សរុបមក Porsche ផ្តល់ជម្រើស Option សរុបរហូតដល់ទៅ ៣០០ ប្រភេទឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់