- 2020-07-06 08:03:57
- ព័ត៌មាន
កាន់តែចំណេញច្រើន គម្រោង 4U For Everyone ថ្មីពី Cellcard
- 2020-07-06 08:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែចំណេញច្រើន គម្រោង 4U For Everyone ថ្មីពី Cellcard
ចន្លោះមិនឃើញ
ក្រុមហ៊ុនសែលកាត បានធ្វើការពង្រីកនូវគម្រោង Cellcard 4U ដែលជាគម្រោងទូរសព្ទ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានសម្រេចបន្ថែមនូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត។
4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដើម្បីធានាថាប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញ ជាពិសេសក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតតែម្តង។
ជម្រើសថ្មីក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U For Everyone រួមមានគម្រោង 5,000 រៀល10,000 រៀល 20,000 រៀល និង 40,000 រៀល ដោយផ្តល់ជូននូវសុពលភាពចាប់ពី ៧ ថ្ងៃ រហូតដល់ ១ ខែ។ គម្រោងនេះមានផ្តល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែបដូចជា៖
4U 5,000 រៀល៖ ទទួលបានទិន្នន័យ 5000MB 5000 នាទី សម្រាប់តេក្នុងប្រព័ន្ធ និង 500 សារ
4U 10,000 រៀល៖ ទទួលបានទិន្នន័យ 12GB តេក្នុងប្រព័ន្ធឥតកំណត់ និង 1,200 សារ
4U 20,000 រៀល៖ ទទួលបានទិន្នន័យ 30GB តេក្នុងប្រព័ន្ធឥតកំណត់ និង 3,000 សារ
4U 40,000 រៀល៖ ទទួលបានទិន្នន័យ 70GB តេក្នុងប្រព័ន្ធឥតកំណត់ និង 7,000 សារ
គ្រប់គម្រោង Cellcard 4U ទាំងអស់ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា គម្រោងនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ ទទួលបានសេវាកម្ម Missed Call Alert ដោយឥតគិតថ្លៃ និងទទួលបានផ្កាយទ្វេដងក្នុង Cellcard Club។ ជាងនេះទៅទៀត គម្រោងប្រចាំសប្តាហ៍ ក៏មានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ហើយរៀងរាល់ពេលដែលអតិថិជន ប្រើប្រាស់គម្រោងបានបីសប្តាហ៍ នោះពួកគាត់នឹងអាចប្រើប្រាស់សប្តាហ៍ទី 4 បានដោយឥតគិតថ្លៃ។ អតិថិជនប្រើប្រាស់ Cellcard 4U ក៏អាចផ្ញើកាដូទៅកាន់អ្នកប្រើប្រាស់ Cellcard 4U ផ្សេងទៀត បានផងដែរ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ "យើងចង់ឱ្យអតិថិជនកាន់តែច្រើនឡើង ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ពីគម្រោងប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ។ Cellcard 4U For Everyone គឺជាគម្រោងដំបូងគេបំផុត ដែលឱ្យអ្នករក្សាទិន្នន័យនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់។ ដូច្នេះអតិថិជនរបស់យើង នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត និងសន្សំសំចៃបានច្រើនជាមួយគម្រោងពិសេសនេះ។ យើងពិតជាត្រេកអរខ្លាំងណាស់ ដែលអាចផ្តល់នូវជម្រើសដ៏ច្រើនសម្បូរបែប ជូនដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់ទិន្នន័យច្រើន និងចង់បានសុពលភាពយូរអង្វែង។"
ក្រុមហ៊ុនសែលកាត បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានទាំងក្រុមក្រៅបណ្តាញ ក្រុមអនឡាញ និងក្រុមចុះបម្រើសេវាផ្ទាល់ សម្រាប់ធ្វើការទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដើម្បីជួយសម្របសម្រួលពួកគាត់ក្នុងការភ្ជាប់គម្រោង Cellcard 4U For Everyone ខណៈដែលការអនុវត្តន៍គម្លាតសង្គម ក៏ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន។
កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានធ្វើការជ្រើសរើសអតិថិជន Cellcard 4U ចំនួនបីដង ក្នុងមួយសប្តាហ៍ ដើម្បីផ្តល់នូវកាដូភ្ញាក់ផ្អើលជូនដល់ពួកគាត់។ អតិថិជនភ្ជាប់គម្រោង 4U ទាំងអស់ នឹងទទួលបានទឹកប្រាក់បន្ថែម 10% រហូតដល់ចុងខែកក្កដាផងដែរ។
អតិថិជន អាចចុច *5000# ឬចូលទៅកាន់គេហទំព័រសែលកាត ដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោង 4U For Everyone ៕