• 2020-07-06 07:01:28
  • ផលិតផលថ្មី

កុំព្យូទ័រថ្មីរបស់ MSI មានកម្រាស់ស្ដើង ប៉ុន្តែសមត្ថភាពខ្លាំងមិនធម្មតា

  • 2020-07-06 07:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្មីៗ​នេះ ក្រុមហ៊ុន MSI ប្រចាំ​​នៅ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ចេញ​ Laptop ស៊េរី​ថ្មី​ម៉ូដែល GE66 Raider ដែល​មាន​សមត្ថភាព​ខ្លាំង ​​អាច​បំពេញ​តាម​តម្រូវ​ការ​របស់​​ Gamer ឬ​អ្នក​កាត់​ត​វីដេអូ​។

GE66 Raider ​មាន​ប្រើ​ប្រាស់​នូវ​​ការ​ឌីហ្សាញ​ឈ្មោះ​ថា​ Mystic Light with Panoramic Aurora Lighting Design ដែល​​មាន​ភាព​ស្រស់​ស្អាត​​ទាក់​ភ្នែក ជា​ពិសេស​ត្រង់​ភ្លើង RGB ដែល​មាន​ពណ៌​បែប​ប្រដេញ។ វា​មាន​បំពាក់​អេក្រង់​ទំហំ ១៥,៦អ៊ីញ នៅ​ផ្នែក​ខាង​ក្នុង ប៉ុន្តែ​រូបរាង​របស់​កុំព្យូទ័រ​ទាំង​មូល​មិន​មាន​ទំហំ​ធំ​ពេក​នោះ​ទេ ដោយ​សារ​គែម​អេក្រង់​មាន​​កម្រាស់​ស្ដើង​បំផុត។ អេក្រង់​នេះ​ដែរ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD និង​មាន Refresh Rate ដល់ 240Hz​ ​ល្អ​ខ្លាំង​សម្រាប់​ការលេង​ហ្គេម​ណា​ដែល​មាន Refresh Rate ខ្ពស់​។​ ហើយ​ Keyboard ​នៅ​ខាង​ក្នុង​​​ ក៏​​មាន​​ភ្លើង RGB បែប​ប្រដេញ​​ពណ៌​ផង​ដែរ។

កុំព្យូទ័រ​ដ៏​ស៊ីវិល័យ​នេះ​​មាន​បំពាក់​ដោយ​ CPU Intel® Core™ i7-10750H+HM470-Processor ជំនាន់​ទី ១០ ដែល​មាន​ ៦ Core និង​មាន 12 Thread ហើយ​​​​​អាច​បន្ថែម​ទំហំ RAM បាន​ដល់ ៦៤GB ជា​មួយ​ប្រភេទ DDR4-2666។ វា​មាន​ភ្ជាប់​ជា​មួយ​ក្រាហ្វិក​កាត​ខ្លាំង ដែល​យើង​អាច​រើស​យក​បាន​ដល់​ប្រភេទ​ NVIDIA® GeForce RTX™ 2070 with 8GB GDDR6។ អាច​និយាយ​បាន​ថា​ លក្ខណៈ​សម្បត្តិ​ខ្លាំង​កប់​ប៉ុណ្ណេះ អាច​បំពេញ​​បាន​នូវ​តម្រូវ​ការ​របស់ Gamer ឬ​អ្នក​កាត់​ត​វីដេអូ​អាជីព​មួយ​ចំនួន ដែល​​​​ចង់​បាន​កុំព្យូទ័រ​​​ដែល​មាន​សមត្ថភាព​ខ្លាំង​ ​ហើយ​មាន​រូបរាង​ស្ដើង​ ទម្ងន់​មិន​សូវ​ធ្ងន់ (២,៣៨គីឡូក្រាម) ​ងាយ​យក​តាម​ខ្លួន។

MSI ​ក៏​បាន​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ Cooler Boost 5 ដែល​​ក្នុង​ហ្នឹង​មាន​កូន​កង្ហារ​ពីរ​ អាច​ជួយ​កាត់​បន្ថយ​កម្ដៅ​ពេល​លេង​ហ្គេម ឬ​​ប្រើ​ប្រាស់​កម្មវិធី​​មួយ​ចំនួន​ដែល​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង​ជា​ដើម។ នៅ​មាន​ចំណុច​លេច​ធ្លោ​មួយ​ទៀត​ដែល​​អាច​​ឲ្យ​ Gamer ឬ​អ្នក​កាត់​ត​វីដេអូ លង់​ចិត្ត​បាន​ គឺ​រន្ធ Speaker ​ប្រភេទ Duo Wave ដែល​មាន​រន្ធ​បញ្ចេញ​សំឡេង​ចំនួន​ពីរ អាច​បញ្ចេញ​សំឡេង​ដែល​មាន​គុណភាព​ខ្ពស់ ពីរោះ​រណ្ដំ។ ​ហើយ​មួយ​ទៀត ត្បិត​ថា​វា​មាន​រូបរាង​ស្ដើង​មែន ប៉ុន្តែ​មាន​ថ្ម​ទំហំ​ដល់ ៩៩,៩ វ៉ាត់​ម៉ោង ដែល​អាច​ទ្រាំទ្រ​បាន​ដល់​ជាង ៧ ម៉ោង បើ​ផ្អែក​តាម​ការ​ធ្វើ​តេស្ត។

​កុំព្យូទ័រ​នេះ​មាន​រន្ធ​ដោត​ច្រើន​ប្រភេទ ដូច​​រន្ធ USB 3.2 Type-A ​ជំនាន់​ទី ១ មាន​ចំនួន​ពីរ ហើយ USB 3.2 Type A ជំនាន់​ទី​ពីរ​មាន​មួយ ​មាន​រន្ធ USB Type-C ជំនាន់​ទី​ពីរ​ចំនួន​ពីរ មាន​រន្ធ HDMI 2.0 រន្ធ​ដោត​ខ្សែ​អ៊ីនធឺណិត រន្ធ​ដោត​កាស​ ហើយ​មាន​​កន្លែង​សម្រាប់​ដោត​មេមូរី​កាត​ទៀត។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ទំព័រ Facebook MSI Cambodia។ អតិថិជនអាចរកទិញ MSI GE66 Raider បាននៅតាមហាងជាដៃគូរបស់ MSI ដែលមានបង្ហាញក្នុងវិបសាយនេះ ៖ msi.com/service/wheretobuy/#105,3

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ GE66 Raider ៖

អត្ថបទ៖ សុខហេង

មតិយោបល់