- 2020-07-03 06:23:01
- ព័ត៌មាន
ទូរសព្ទតម្លៃក្រោម ៣០០ដុល្លារ ត្រូវប៉ាន់កាន់តែខ្លាំងក្នុងសម័យកូវីដ១៩
- 2020-07-03 06:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទតម្លៃក្រោម ៣០០ដុល្លារ ត្រូវប៉ាន់កាន់តែខ្លាំងក្នុងសម័យកូវីដ១៩
ចន្លោះមិនឃើញ
កាលពីឆ្នាំកន្លងទៅ ស្មាតហ្វូនដែលលំដាប់ថវិកាដែលមានតម្លៃខ្ទង់ ៣០០ដុល្លារ ទទួលបានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ដោយមានស្មាតហ្វូនភាគច្រើនអាចបំពេញតាមតម្រូវការរបស់អតិថិជនមិនចាញ់ស្មាតហ្វូនតម្លៃថ្លៃនោះទេ តួយ៉ាងដូចជា OPPO Reno2 F ឬ OPPO Reno3 ជាដើម។
ប៉ុន្តែក្រោយពីពិភពលោកជួបប្រទះនឹងវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យទំនោរស្មាតហ្វូនមានការប្រែប្រួល ដោយអ្នកប្រើប្រាស់ផ្លាស់ប្ដូរមកចាប់អារម្មណ៍លើស្មាតហ្វូនតម្លៃក្រោម ៣០០ដុល្លារ វិញ ដោយសារមិនចង់ចំណាយច្រើនក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ។ ដើម្បីបំពេញតាមតម្រូវការនេះ ក្រុមហ៊ុនស្មាតហ្វូនបានបញ្ចេញស្មាតហ្វូនថ្មីដាក់លក់តម្លៃក្រោម ៣០០ដុល្លារ ប៉ុន្តែមានសមត្ថភាពខ្លាំង អាចបំពេញតាមគ្រប់តម្រូវការរបស់អ្នកប្រើ។
កាលពីថ្មីៗនេះដែរ OPPO បានប្រកាសចេញជាផ្លូវការ OPPO A92 លើទីផ្សារកម្ពុជា ជាមួយតម្លៃត្រឹម ២៧៩ដុល្លារ ដែលតម្លៃនេះធូរជាងត្រកូល A ពីមុនៗ ប៉ុន្តែវាត្រូវបានបង្កើនសមត្ថភាពខ្លាំងជាងមុន។ ក្នុងនោះរួមមានកាមេរ៉ា 4គ្រាប់ ទំហំធំរហូតទៅដល់ 48MP ដែលអាចថតរូបបានច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់ ជាមួយកម្លាំងម៉ាស៊ីន ដែលដំណើរការលើបន្ទះឈីប Snapdragon 665 ភ្ជាប់នូវអង្គស៊ីភីយូកម្រិត Octa-core 64bit ជាមួយប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz រត់យ៉ាងរលូនជាមួយនឹង RAM 8GB + ROM128GB រួមផ្សំនឹងថាមពលថ្មខ្លាំង 5000 mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយ បាញ់ហ្គេមមិនប្រណី។
ទើបតែប្រកាសទទួលការកក់ទុកមុនបានពីរថ្ងៃ គេសង្កេតឃើញថាទាំងតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរសព្ទដៃ OPPO ទាំងអស់ទូទាំងប្រទេសកម្ពុជា មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការទទួលអតិថិជនដែលអញ្ជើញជាវ និងសាកសួរព័ត៌មានពីស្មាតហ្វូន OPPO A92។
ក្រៅពី OPPO ក៏មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនទៀត បានបញ្ចេញលក់ស្មាតហ្វូនតម្លៃក្រោម ៣០០ដុល្លារនៅកម្ពុជាផងដែរ ប៉ុន្តែ OPPO A92 ជាបេក្ខភាពដ៏លេចធ្លោមួយ ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងសមត្ថភាពខ្លាំង រូបរាងទាក់ទាញឡូយឆាយ និងមានតម្លៃដែលអាចទទួលយកបានថែមទៀតផង៕