• 2020-07-03 02:52:50
  • ព័ត៌មាន

មនុស្សលោកបង្កើតសម្រាមអេឡិចត្រូនិក ច្រើនមិនធ្លាប់មាននៅឆ្នាំ ២០១៩

  • 2020-07-03 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាម​អេឡិចត្រូនិក​នៅ​ទូទាំង​ពិភពលោក​កាល​ពី​ឆ្នាំ ២០១៩ មាន​ចំនួន​រហូត​ដល់ ៥៣,៦ពាន់​លាន​គីឡូក្រាម ដែល​ក្នុង​នោះ​មាន​ទូរសព្ទ កុំព្យូទ័រ គ្រឿង​បរិក្ខារ​ផ្ទះ និង​គ្រឿង Gadget ដទៃ​ទៀត​ជា​ដើម។ វា​ជា​កំណត់​ត្រា​ថ្មី​មួយ​ដែល​គេ​មិន​ធ្លាប់​ជួប​ពី​មុន​មក។ នេះ​បើ​តាម​របាយការណ៍​​របស់ Global Waste។

១៧% នៃ​សំរាម​ទាំង​នោះ ត្រូវ​គេ​យក​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ។ ចំណែក​ឯ​សំរាម​ដែល​នៅ​សេស​សល់​ភាគ​ច្រើន​ត្រូវ​បាន​​ដឹក​ទៅ​កាន់​គំនរ​សំរាម ឬ​ដុត​ចោល​ជា​ដើម។ គេ​រំពឹង​ថា​ចំនួន​សំរាម​អេឡិចត្រូនិក​នឹង​​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ដែល​វា​ជា​ការ​គំរាម​កំហែង​ដល់​សុខភាព​មនុស្ស ​និង​បរិស្ថាន​ជុំវិញ​ផង​ដែរ។

ក្នុង​សំរាម​អេឡិចត្រូនិក​ដ៏​ច្រើន​សន្ធឹក​នេះ​ដែរ មាន​ផ្ទុក​នូវ​មាស ទង់​ដែង ដែក និង​វត្ថុធាតុ​​មាន​តម្លៃ​ដទៃ​ទៀត ដែល​មាន​តម្លៃ​ប្រមាណ ៥៧​ពាន់​លាន​ដុល្លារ​ឯណោះ។ ​ប្រសិន​បើ​គេ​ប្រមូល​យក​វត្ថុធាតុ​ទាំង​នេះ​មក​ប្រើ​ប្រាស់​ឡើង​វិញ វា​អាច​ជួយ​​ដល់​ផែនដី​បាន​​មួយ​ចំណែក​ធំ​​​ ​​ដោយ​គេ​មិន​ចាំ​បាច់​ជីក​យក​វា​ពី​ផែនដី៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់