• 2020-07-03 01:28:30
  • ព័ត៌មាន

កម្មវិធីរបស់ Facebook ដែលចម្លងតាម TikTok នឹងបិទក្នុងខែនេះ

  • 2020-07-03 01:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook នឹង​បិទ​ចោល​នូវ​កម្មវិធី Lasso របស់​ខ្លួន​នា​​ថ្ងៃ​ទី ១០ ខែ​កក្កដា​នេះ ដោយ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ចាប់​ផ្ដើម​ទទួល​បាន​សារ​ជា​ដំណឹង​​អំពី​ការ​បិទ​នេះ និង​មាន​ណែនាំ​ឲ្យ​ពួក​គេ​ទាញ​យក​វីដេអូ​ដែល​ខ្លួន​ចង់​រក្សា​ទុក​ផង​ដែរ។

Facebook ទំនង​ជា​បិទ​កម្មវិធី Lasso ក៏​ដោយ​សារ​ចង់​ផ្ដោត​លើ​មុខងារ Reels ​ក្នុង​កម្មវិធី Instagram ជំនួស​វិញ។ Reels គឺ​ជា​មុខងារ​កែកុន​វីដេអូ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ថត និង​កាត់ត​វីដេអូ​​ ស្រដៀង​​​​​​នៅ​លើ TikTok ហើយ​អាច​បង្ហោះ​ចូល​​ទៅ​កាន់ Instagram Stories ឬ​ផ្ញើ​ចូល​ប្រអប់​ឈែត ឬ​បង្ហោះ​ទៅ​ក្នុង​ Tab ថ្មី​នៃ Explore ដែល​មាន​ឈ្មោះ​ថា Top Reels បាន។ មុខងារ​នេះ​បាន​ដំណើរ​ការ​នៅ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​មុន និង​បាន​ពង្រីក​ដល់​បារាំង និង​អាល្លឺម៉ង់​កាល​ពី​សប្ដាហ៍​មុន។

គួរ​ដឹង​ថា​ Facebook បាន​បញ្ចេញ​កម្មវិធី​ Lasso កាល​ពី​ឆ្នាំ ២០១៨ ដែល​​រយៈពេល​កន្លង​មក​នេះ​​មិន​មាន​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ទូលំទូលាយ​ឡើយ ពោល​គឺ​មាន​​ប្រើ​តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​អាមេរិក, កូឡុំប៊ី ម៉ិកស៊ីកូ, អាហ្សង់ទីន, ឈីលី, ប៉េរូ, ប៉ាណាម៉ា, កូស្តារីកា, អែលសាល់វាឌ័រ, អេក្វាទ័រ និង​អ៊ុយរុយហ្គាយ៕ ​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់