• 2020-07-02 08:55:01
  • ព័ត៌មាន

យក​គ្រឿង​ថោកៗ ​ច្នៃ​ឲ្យ​កាមេរ៉ា​ថត​ក្នុង​ទឹក​បាន​យ៉ាង​ឡូយ (វីដេអូ)

  • 2020-07-02 08:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​គណនី​ YouTube មួយ​ឈ្មោះ​ I did a thing បាន​បង្ហាញ​ចេញ​វីដេអូ​ថ្មី​ណែនាំ​អំពី​ការ​ច្នៃ​ឧបករណ៍​ពិសេស​ម្យ៉ាង​ពី​វត្ថុធាតុ​ដើម​​ថោកៗ ដែល​អាច​ប្រើ​ជា​មួយ​កាមេរ៉ា​ដើម្បី​ថត​ទិដ្ឋភាព​ក្នុង​ទឹក​បាន។

ដើម្បី​ច្នៃ​ឧបករណ៍​ខាង​លើ​បាន​គេ​ត្រូវ​ការ​វត្ថុធាតុ​ដើម​ដូច​ជា​ទុយោ​ទឹក​រាង​កែង​, ស៊ុម​រូបថត និង​កញ្ចក់​រាង​មូល រួម​ទាំង​កាវ​សម្រាប់​បិត។ ស៊ុម​រូបថត​ត្រូវ​យក​​បិត​ជាប់​នឹង​ប្រហោង​ទុយោ​ទឹក​ម្ខាង​ ចំណែក​ឯ​កញ្ចក់​​ត្រូវ​ដាក់​នៅ​មុំ ៤៥ ដឺក្រេ។

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ដែល​ថត​ក្នុង​ទឹក ដោយ​ប្រើ​ប្រាស់​ឧបករណ៍​កែ​ច្នៃ​ពិសេស​ខាង​លើ​នេះ ៖

ការ​កែច្នៃ​នេះ​ចំណាយ​អស់​តិច​បំផុត បើ​ប្រៀប​ធៀប​នឹង​ការ​ទិញ​ស្រោម​សម្រាប់​ការពារ​កាមេរ៉ា​ DSLR ពី​សារធាតុ​ទឹក៕​​​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់