• 2020-07-02 07:59:02
  • ព័ត៌មាន

Asus ប្រាប់ថ្ងៃប្រកាសចេញទូរសព្ទ RAM 16GB

  • 2020-07-02 07:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ផ្ទាំង​រាប់​ថយ​ក្រោយ​មួយ​ដែល​ចេញ​ផ្សាយ​លើ​វិបសាយ Asus បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន ROG Phone 3 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២២ ខែ​កក្កដា​ខាង​មុខ ដូច​គ្នា​នឹង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។

ចំពោះ​ចំណុច​លេច​ធ្លោ​ដែល​គេ​បាន​ដឹង​ទាក់ទង​នឹង ROG Phone 3 មាន​ដូច​ជា​ការ​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 865+, មាន​បំពាក់​ថ្ម​ទំហំ ៦០០០ mAh និង​មាន​ជម្រើស RAM ទំហំ​ធំ​បំផុត​ដល់ ១៦GB ឯណោះ។ បន្ថែម​ពី​នេះ​វា​អាច​បំពាក់​នូវ​​កាមេរ៉ា​មេ​ទំហំ ៦៤MP និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​ផង​ដែរ។

បើ​តាម​លិខិត​ចុះ​បញ្ជី​​លើ TENNA ដែល​បាន​លេច​ចេញ​កន្លង​មក បាន​ឲ្យ​ដឹង​​ដែរ​ថា Asus ROG Phone 3 នឹង​មិន​មាន​រន្ធ​ដោត​កាស 3.5mm ដូច​​ដែល​មាន​នៅ​លើ ROG Phone 2 នោះ​ទេ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់