• 2020-07-02 07:22:09
  • ព័ត៌មាន

តារា TikTok ល្បីៗនៅឥណ្ឌា នឹងទៅជាយ៉ាងណា ក្រោយបិទឈប់ឲ្យប្រើ?

  • 2020-07-02 07:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ការ​ហាមឃាត់ ឈប់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ ចំនួន ៥៩កម្មវិធី ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិការ Android និង​​ iOS ក្រោយ​ពី​ពិនិត្យ​ឃើញ​ពី​គុណវិបត្តិ​ជា​ច្រើន។ ក្នុង​ចំណោម​​​កម្មវិធី ៥៩​មាន​កម្មវិធី​ល្បីៗ​ជា​ច្រើន​ដែល​គេ​និយម​ប្រើ​​ច្រើន​នៅ​ឥណ្ឌា រួម​មាន​កម្មវិធី TikTok ផង​ដែរ។

TikTok មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​នៅ​ប្រទេស​ឥណ្ឌា។ មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ បាន​បង្ហាញ​ទេព​កោសល្យ​ពិសេសៗ​តាម​រយៈ​កម្មវិធី រហូត​ទទួល​បាន​ភាព​ល្បី​ល្បាញ​ និង​ជាប់​ឈ្មោះ​ជា​តារា​ TikTok ថែម​ទៀត​ផង។

ប្រសិន​បើ​កម្មវិធី TikTok ត្រូវ​បាន​បញ្ឈប់​ឲ្យ​ប្រើ​នៅ​ឥណ្ឌា តារា​ TikTok ទាំង​នោះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​ផ្សេង​ដើម្បី​អាច​បន្ត​ការងារ​របស់​ពួក​គេ។ កម្មវិធី​ដូច​ជា​ Instagram និង Snapchat អាច​ប្រើ​ប្រាស់​សម្រាប់​បង្ហោះ​វីដេអូ​បែប​ខ្លីៗ​ស្រដៀង​គ្នា​នៅ​លើ TikTok ដែរ​ ប៉ុន្តែ​​​ទាស់​ត្រង់​ថា​វា​មិន​មាន​ Tool (ឧបករណ៍) ​​​ដូច​ជា​នៅ​លើ​ TikTok នោះ​ទេ ហើយ​វា​មាន​ច្បាប់​តឹងរ៉ឹង​​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា​នៃ​បទ​ភ្លេង​ទៀត​ផង។

ក្រៅ​ពី​កម្មវិធី​ទាំង​ពីរ ​នៅ​មាន​កម្មវិធី​​មួយ​ទៀត​ដែល​បង្កើត​ឡើង​ដោយ​​ជនជាតិ​ឥណ្ឌា​ផ្ទាល់ ឈ្មោះ​ថា Chingari ​ជា​ប្រព័ន្ធ​សម្រាប់​ចែក​រំលែក​នូវ​​វីដេអូ​ខ្លីៗ​ ​ដែល​តារា TikTok នៅ​ឥណ្ឌា អាច​អូស​ទាញ​អ្នក​គាំទ្រ​មក​កាន់​កម្មវិធី​នេះ​បាន។

បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែ​មិថុនា ក្នុង​ចំណោម​គណនី TikTok ដែល​មាន Follower ច្រើន​ជាង​គេ​ទាំង ៥០ មាន​គណនី​ឥណ្ឌា​ចំនួន ១៤ គណនី ដែល​សរុប​ចូល​គ្នា​មាន Follower ជាង ៣៣៥​លាន​នាក់៕​ ​​​

ប្រភព៖ Republic World ប្រែ​សម្រួល៖ សុខហេង

មតិយោបល់