• 2020-07-02 06:40:58
  • ព័ត៌មាន

នាយករដ្ឋមន្ត្រីឥណ្ឌាបិទអាខោន Weibo លុបចោលការបង្ហោះទាំងអស់ លើកលែងរូបពីរសន្លឹក

  • 2020-07-02 06:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោក Narendra Modi បាន​លុប​ចោល​នូវ​គណនី Sina Weibo របស់​ខ្លួន ខណៈ​ដែល​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​នៅ​តែ​បន្ត។

លោក Narendra បាន​បង្ហោះ​លើ​គណនី Weibo ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៥ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន។ គណនី​របស់​លោក​មាន​អ្នក Follower ជាង​ ២០​ម៉ឺន​នាក់ និង​មាន​ការ​បង្ហោះ​ប្រមាណ ១០០​​លើក។

​ការ​បិទ​គណនី​នេះ​ដែរ គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​បាន​បិទ​ឈប់​ឲ្យ​ប្រើ​កម្មវិធី​ចិន​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​ ក្នុង​នោះ​រួម​មាន​កម្មវិធី Sina Weibo និង​កម្មវិធី TikTok របស់​ក្រុមហ៊ុន ByteDance ផង​ដែរ។

ប្រភព​ចេញ​​​ពី​រដ្ឋាភិបាល​​​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា​ការ​បង្ហោះ​ទាំង​អស់​របស់​លោក Narendra ត្រូវ​បាន​លុប​ចេញ​ទាំង​អស់ លើក​លែង​តែ​រូបភាព​ពីរ​សន្លឹក​ដែល​​​លោក Narendra ថត​ជា​មួយ​លោក Xi Jingping ប្រធានាធិបតី​ចិន។ ប្រភព​បាន​និយាយ​ថា​ ​នៅ​លើ Weibo បើ​ចង់​លុប​រូបភាព​ដែល​ថត​ជា​មួយ​ប្រធានាធិបតី​ចិន​គឺ​ពិបាក​ណាស់៕​​​​​

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខហេង

មតិយោបល់