- 2020-07-02 03:59:21
- ផលិតផលថ្មី
ឡាន SUV ថ្មីរបស់ Suzuki រាងមិនខុសអីពី Toyota RAV4
- 2020-07-02 03:59:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV ថ្មីរបស់ Suzuki រាងមិនខុសអីពី Toyota RAV4
ចន្លោះមិនឃើញ
Suzuki បានបង្ហាញរថយន្តម៉ូដែល Across ប្រភេទ Plug-in Hybrid សម្រាប់លក់លើទីផ្សារអឺរ៉ុប ដែលនេះជាផលិតផលដំបូងកើតចេញពីសហការគ្នារវាង Suzuki និង Toyota។
រថយន្ត Suzuki Across ថ្មីនេះគឺផលិតឡើងផ្អែកតាម Toyota RAV4 Plug-in Hybrid ដែលមានការផ្លាស់ប្ដូរការឌីហ្សាញរូបរាងបន្តិចបន្តួច ប៉ុន្តែនៅរក្សាទ្រង់ទ្រាយដូចជា RAV4 ដដែល។ អំពូលភ្លើង LED ថ្មីមានគួបផ្សំដោយផ្ទាំងប៉ាណាទំហំធំ និងយ៉ាន់ Alloy ទំហំ ១៩អ៊ីញ។
ចំពោះគ្រឿងម៉ាស៊ីននៅរក្សាដូចដើម មានន័យថាមានប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៧៣សេះ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីពីរ ដែលបានកម្លាំងពីអាគុយទំហំ ១៨,១ kWh។ ម៉ូទ័រអគ្គិសនីខាងមុខផលិតកម្លាំងបាន ១៨០សេះ ចំណែកនៅខាងក្រោយផលិតកម្លាំងបាន ៥៤សេះ។ Suzuki មិនបានប្រាប់អំពីកម្លាំងសរុបនោះទេ ប៉ុន្តែជាមួយប្រព័ន្ធម៉ាស៊ីននេះលើរថយន្ត RAV4 វាអាចផលិតកម្លាំងបានសរុប ៣០២សេះ។ Suzuki អះអាងថារថយន្ត Across ថ្មីនេះ អាចបើកបរទៅមុខដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៧៥គ.ម។
នៅផ្នែកខាងក្នុងឯណោះវិញ មិនមានការផ្លាស់ប្ដូរធំដុំខុសពី Toyota RAV4 នោះទេ ដោយមានប្រើប្រាស់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលគាំទ្រមុខងារ Apple CarPlay និង Android Auto។ Suzuki នឹងបញ្ចេញលក់រថយន្ត Across ថ្មីលើទីផ្សារអឺរ៉ុបនាអំឡុងចុងឆ្នាំនេះ ដោយនឹងបង្ហាញតម្លៃលក់នាពេលក្រោយ៕
ការប្រៀបធៀបរវាង Suzuki Across និង Toyota RAV4 ៖