• 2020-07-02 03:31:40
  • ព័ត៌មាន

ប្រភពអាចទុកចិត្តមួយ បញ្ជាក់រឿងកាស និងឆ្នាំងសាកក្នុងប្រអប់ iPhone 12

  • 2020-07-02 03:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា iPhone 12 នឹង​បញ្ចេញ​លក់​ដោយ​មិន​មាន​ដាក់ ​កាស ឬ ឆ្នាំង​សាក​ក្នុង​ប្រអប់​នោះ​ទេ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់ Apple និង​ធ្វើ​ឲ្យ​ប្រអប់ iPhone តូច​ជាង​មុន។

​ប្រភព​ដែល​បាន​ផ្ដល់​ដំណឹង​នេះ មាន​គណនី​ Twitter ឈ្មោះ​ថា​ @L0vetodream ដែល​កន្លង​មក​គេ​ធ្លាប់​​ឲ្យ​ដំណឹង​ត្រូវ​ៗ​អំពី iPad Pro, ក្ដារ​ចុច​ Magic Keyboard និង​ iPhone SE មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ជា​ច្រើន​ខែ។

ការ​សន្និដ្ឋាន​ថា Apple ដក​កាស​ចេញ​ពី​ប្រអប់ iPhone 12 ​​បាន​ធ្វើ​ឡើង​មុន​គេ​ពី​សំណាក់​លោក Ming-Chi Kuo ដែល​លោក​ក៏​ជា​ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ដែរ។ ក្នុង​របាយការណ៍​ថ្មី​មួយ​ទៀត​របស់​លោក Ming-Chi Kuo បាន​បញ្ជាក់​បន្ថែម​ថា Apple ក៏​អាច​នឹង​ដក​ឆ្នាំង​សាក​ចេញ​ពី​ប្រអប់ iPhone 12 ដែរ ដើម្បី​ប៉ះប៉ូវ​ការ​ឡើង​ថ្លៃ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង 5G និង​អាច​ឲ្យ Apple បន្ត​លក់ iPhone 12 ក្នុង​ជួរ​តម្លៃ​ស្រដៀង​ iPhone 11៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់