• 2020-07-02 02:50:08
  • ព័ត៌មាន

Google ឈប់លក់ Pixel 3a ទាំងដែល Pixel 4a មិនទាន់ចាប់កំណើត

  • 2020-07-02 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ធ្វើ​ការ​ប្រកាស​នា​ថ្ងៃ​នេះ​អំពី​ការ​​ឈប់​​​លក់​​ស្មាតហ្វូន​លំដាប់​ថវិកា​ Pixel 3a និង Pixel 3a XL ដែល​ខ្លួន​បាន​ប្រកាស​ចេញ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ កន្លង​ទៅ។

Google បាន​បញ្ជាក់​​តាម​រយៈ​វិបសាយ The Verge ថា​ខ្លួន​បាន​លក់​​ចេញ​​អស់​ពី​ស្តុក​ហើយ​សម្រាប់​ត្រកូល Pixel 3a ប៉ុន្តែ​អ្នក​ដែល​ចង់​រក​ទិញ អាច​ស្វែង​រក​ទិញ​តាម​រយៈ​ដៃ​គូ​មួយ​ចំនួន​របស់ Google ដែល​នៅ​មាន​សល់​ស្តុក​នៅ​ឡើយ។

ជា​មួយ​ការ​បញ្ឈប់​ការ​​លក់​ Pixel 3a នេះ នា​ពេល​នេះ Google មាន​លក់​តែ​ត្រកូល Pixel 4 មួយ​គត់។ ប៉ុន្តែ​ Pixel 4a ដែល​ជា​ស្មាតហ្វូន​លំដាប់​ថវិកា​ស្នង​តំណែង Pixel 3a អាច​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗ​ខាង​មុខ​នេះ ​ដោយ​​កន្លង​មក​គេ​បាន​ដឹង​ច្រើន​មក​ហើយ​អំពី​ស្មាតហ្វូន​ថ្មី​របស់ Google មួយ​នេះ។

Pixel 4a ​នឹង​មាន​បំពាក់​អេក្រង់​ទំហំ ៥,៨១អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 2340x1080 ភីកសែល, ប្រើ​ឈីប Snapdragon 730, កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ ១២,២MP, កាមេរ៉ា​មុខ ៨MP, ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ និង​មាន​រន្ធ​ដោត​កាស 3.5mm៕​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់