• 2020-07-02 01:23:23
  • ព័ត៌មាន

មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!

  • 2020-07-02 01:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​រយៈពេល​ប្រមាណ​​មួយ​ខែ​ទៀត​ទើប Samsung ប្រកាស​ចេញ Galaxy Note20 ជា​ផ្លូវ​ការ ពោល​គឺ​នៅ​អំឡុង​ដើម​ខែ​សីហា​ខាង​មុខ​នេះ។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​លេច​ធ្លាយ​រូបភាព​​​ផ្លូវ​ការ​​ពីរ​សន្លឹក ដែល​​គេ​ជឿជាក់​ថា​ជា​រូបរាង Galaxy Note20 Ultra។

រូបភាព​ទាំង​ពីរ​សន្លឹក​នេះ បាន​បង្ហាញ​អំពី​រូបរាង​ខាង​ក្រោយ​របស់ Galaxy Note20 Ultra ដែល​មាន​​​​ផ្ទាំង​កាមេរ៉ា​ទំហំ​ធំ និង​មាន​បំពាក់​កាមេរ៉ា​ចំនួន​បី​គ្រាប់ ដូច​គ្នា​នឹង​រូបភាព​មិន​ផ្លូវ​ការ​​ដែល​​លេច​ធ្លាយ​កន្លង​មក​ដែរ។ គេ​ជឿជាក់​ថា​ Galaxy Note20 Ultra នឹង​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១០៨MP ដូច​មាន​លើ Galaxy S20 Ultra ប៉ុន្តែ​មាន​បន្ថយ​សមត្ថភាព Zoom Digital មក​នៅ​ត្រឹម 50X វិញ។ ចំណែក​ពីរ​គ្រាប់​ទៀត​អាច​ជា​កាមេរ៉ា Periscope ទំហំ ១៣MP និង​កាមេរ៉ា​ Ultra-Wide ទំហំ ១២MP។ ​​នៅ​ក្បែរ​កាមេរ៉ា​ទាំង​បី​មាន​ជា​ភ្លើង LED និង​ប្រព័ន្ធ Laser Autofocus។

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ គេ​រំពឹង​ថា Note20 Ultra នឹង​ប្រើ​ប្រាស់​ឈីប Snapdragon 865 សម្រាប់​លក់​នៅ​អាមេរិក​ខាង​ជើង, ចិន និង​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទះ​ឈីប Exynos 992 សម្រាប់​លក់​នៅ​អឺរ៉ុប និង​ទីផ្សារ​ដទៃ​ទៀត។

រូបភាព Render នា​ពេល​កន្លង​មក

ក្រៅ​ពី Galaxy Note20 ធម្មតា និង Note20 Ultra ដែល​ប្រកាស​ចេញ​នា​ដើម​សីហា គេ​ក៏​រំពឹង​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Fold 2 និង Galaxy Z Flip 5G ក្នុង​ពេល​ជា​មួយ​គ្នា​ផង​ដែរ៕​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់