• 2020-07-01 04:54:35
  • ព័ត៌មាន

OnePlus បញ្ជាក់ច្បាស់ហើយ ថាទូរសព្ទថ្មីរបស់ខ្លួននឹងលក់តម្លៃក្រោម ៥០០ដុល្លារ

  • 2020-07-01 04:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​បង្ហោះ​វីដេអូ​ភាគ​ទី​មួយ​នៃ​វីដេអូ​ឯកសារ​ចំនួន ៤​វគ្គ រៀប​រាប់​​លម្អិត​អំពី​ការ​អភិវឌ្ឍន៍​ស្មាតហ្វូន OnePlus Nord ដែល​ត្រៀម​នឹង​ប្រកាស​ចេញ​ឆាប់ៗ​នេះ​របស់​ខ្លួន។

ក្នុង​វីដេអូ​នេះ​មិន​បាន​និយាយ​ច្រើន​អំពី​ស្មាតហ្វូន​ថ្មី​នោះ​ទេ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា​ស្មាតហ្វូន​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា OnePlus Nord ពិត​ប្រាកដ​មែន។ មិន​តែ​ប៉ុណ្ណោះ​ Pete Lau ជា​សហស្ថាបិក​ OnePlus បាន​បញ្ជាក់​ថា​ OnePlus Nord នឹង​ដាក់​លក់​តម្លៃ​ក្រោម ៥០០​ដុល្លារ។ ស្មាតហ្វូន​ចុង​ក្រោយ​របស់ OnePlus ដែល​មាន​តម្លៃ​ក្រោម ៥០០​ដុល្លារ គឺ OnePlus 5T។

ក្នុង​វីដេអូ​គេ​ក៏​ឃើញ​មាន​ការ​បង្ហាញ​អំពី​ផលិតផល​​គំរូ​ដំបូង​​សម្រាប់ OnePlus Nord ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​លើ​អេក្រង់ ហើយ​មិន​មាន​រន្ធ​ដោត​កាស 3.5 mm នោះ​ទេ។ ទស្សនា​រូបភាព​ដែល​ថត​ចេញ​ពី​វីដេអូ ៖

កន្លង​មក​មាន​ការ​លេច​ឮ​អំពី​លក្ខណៈ​សម្បត្តិ​របស់ OnePlus Nord ដោយ​វា​នឹង​មាន​បំពាក់​ឈីប Snapdragon 765, មាន​កាមេរ៉ា​មុខ​ភ្លោះ​ចោះ​រន្ធ​លើ​អេក្រង់, កាមេរ៉ា​ក្រោយ​បួន​គ្រាប់, អេក្រង់ 90Hz, មាន​ល្បឿន​សាក 30W ជា​ដើម៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់