• 2020-07-01 03:03:34
  • ព័ត៌មាន

YouTube ផ្អាកមិនឲ្យគណនីធំ៣ របស់តារាល្បីម្នាក់ រកលុយបានតទៀត

  • 2020-07-01 03:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ធំ​បី​របស់​ Shane Dawson ដែល​ជា​បុគ្គល​ល្បី​ម្នាក់​ក្នុង​សហគមន៍​សម្រស់​លើ YouTube ត្រូវ​បាន​ YouTube ផ្អាក​មិន​ឲ្យ​​​រក​ប្រាក់​ចំណូល​ពី​ Ads ​​បាន​ត​ទៀត ដោយ​មិន​មាន​កំណត់​រយៈពេល​នៃ​ការ​ផ្អាក។

​សកម្មភាព​របស់ YouTube គឺ​ក្រោយ​ពី​វីដេអូ​ចាស់​ៗ​មួយ​ចំនួន​​នៅ​លើ​គណនី​របស់ Shane ​​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មាតិកា​ដែល​បង្ហាញ​អំពី​ការ​រើសអើង​ពូជសាសន៍ និង​មាតិកា​​បែប​វាយ​ប្រហារ​ដទៃ​ទៀត។ ជាក់​ស្ដែង​មាន​វីដេអូ​មួយ​ Shane បាន​​បញ្ចេញ​​មតិ​​មិន​សមរម្យ​ លើ​ Willow Smith ដែល​ពេល​នោះ​នាង​ទើប​មាន​វ័យ ១១​ឆ្នាំ ​ដែល​នាំ​ឲ្យ​ Jada Pinkett Smith ជា​ម្ដាយ និង Jaden Smith ជា​បង​ប្រុស​ ហៅ​ឈ្មោះ​ Shane ចំៗ​លើ​បណ្ដាញ Twitter ផង​ដែរ។

ការ​ផ្អាក​មិន​ឲ្យ​រក​ចំណូល​ពី​ Ads នេះ មិន​មាន​កំណត់​រយៈពេល​មែន ប៉ុន្តែ​នឹង​មិន​បិទ​ជា​រៀង​​រហូត​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ The Verge។ គណនី​ដែល​រង​ការ​ប៉ះពាល់​មាន​គណនី​ Shane ដែល​មាន Subscriber ជាង​ ២២​លាន​នាក់, គណនី Shane Dawson TV មាន​ជាង ៨​លាន​នាក់ និង​គណនី Shane Glossin មាន​ជិត ៤​លាន​នាក់៕​​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់