- 2020-06-30 05:03:19
- ព័ត៌មាន
កម្មវិធីចំនួន ៥៩ នឹងឈប់ឲ្យប្រើនៅឥណ្ឌា ក្នុងនោះក៏មាន TikTok និង WeChat ដែរ
- 2020-06-30 05:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីចំនួន ៥៩ នឹងឈប់ឲ្យប្រើនៅឥណ្ឌា ក្នុងនោះក៏មាន TikTok និង WeChat ដែរ
ចន្លោះមិនឃើញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌា បានលេចមុខជាអ្នកច្នៃប្រតិដ្ឋឈានមុខគេ នៅពេលនិយាយដល់ការជឿនលឿនផ្នែកបច្ចេកវិទ្យា និងជាទីផ្សារចម្បងនៅក្នុងលំហឌីជីថល។
ថ្មីៗនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើន ពាក់ព័ននឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង។
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ទើបតែបានផ្សព្វផ្សាយកាលពីសប្ដាហ៍កន្លងទៅដែរ ទាក់ទងនឹងកម្មវិធី Tiktok ដែលបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការទាញយកទិន្នន័យនេះ គឺជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះទិន្នន័យដែលពួកគេទាញយកនោះអាចជា លេខសម្ងាត់ ឬលេខគណនីដែលនាំឱ្យមានការជ្រៀតចូលផ្សេងៗទៀតដោយពុំមានការអនុញ្ញាត។
ដើម្បីជៀសវាងការលួចទាញយកទិន្នន័យពីកម្មវិធីណាមួយនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកទាញយកតែកម្មវិធីណា ដែលលោកអ្នកត្រូវការ ហើយលុបកម្មវិធីនោះចោលវិញនៅពេលដែលលោកអ្នកឈប់ប្រើប្រាស់ ព្រោះកម្មវិធីខ្លះក៏នៅតែមានដំណើការ បើទោះបីជាលោកអ្នកពុំប្រើវាក៏ដោយ៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា