• 2020-06-30 03:40:05
  • ព័ត៌មាន

មកដឹងថ្ងៃ Nissan បង្ហាញឡាន SUV អត់ប្រើសាំងដំបូងរបស់ខ្លួន

  • 2020-06-30 03:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសពីថ្ងៃដាក់បង្ហាញរថយន្ត SUV អគ្គិសនីម៉ូដែល Ariya របស់ខ្លួន ដោយកំណត់យកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។

រថយន្ត Nissan Ariya ដែលនឹងក្លាយជាគូប្រជែងរបស់ Tesla Model Y នឹងបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុនមុនគេបង្អស់ ហើយនឹងមានលក់នៅលើទីផ្សារដទៃទៀត នៅទូទាំងពិភពលោក។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា SUV អត់ប្រើសាំងដំបូងបង្អស់របស់ Nissan នេះ នឹងត្រូវផលិតនៅក្នុងរោងចក្រ Tochigi ក្នុងប្រទេសជប៉ុន។

គួរឲ្យដឹងថា រថយន្ត Nissan Ariya នឹងមានបំពាក់បច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ProPilot 2.0 ដែលអនុញ្ញាតឲ្យវាអាចបន្ថែមល្បឿន, ជាន់ហ្វ្រាំង និងកាច់ចង្កូតដោយខ្លួនឯង ដោយមិនចាំបាច់បង្ខំឲ្យអ្នកបើកបរដាក់ដៃលើចង្កូតគ្រប់ពេលឡើយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់