- 2020-06-30 03:24:57
- ព័ត៌មាន
ចេញហើយ! Audi Q5 ឆ្នាំ២០២១ រាងកាចជាងមុន ហើយកាន់តែទំនើប
- 2020-06-30 03:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! Audi Q5 ឆ្នាំ២០២១ រាងកាចជាងមុន ហើយកាន់តែទំនើប
ចន្លោះមិនឃើញ
ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត Q5 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតលើរូបរាង, ខ្លាំងជាងមុន ហើយប្រព័ន្ធកម្សាន្ត និងបច្ចេកវិទ្យាជំនួយការបើកបករ កាន់តែប្រសើរជាងមុន។
គ្រប់ម៉ូដែល Q5 ថ្មីទាំងអស់សុទ្ធតែបំពាក់ចង្កៀងមុខ LED មកស្តង់ដារ ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ និងចង្កៀងក្រោយ LED។ ដោយឡែក ចង្កៀង Matrix LED គឺជា Option តែមានបំពាក់លើម៉ូដែល Prestige ស្តង់ដារ ខណៈម៉ូដែល SQ5 ប្រើចង្កៀងក្រោយប្រភេទ OLED កាន់តែទំនើប។
កាប៊ីនខាងក្នុង Q5 ឥឡូវនេះបានបំពាក់អេក្រង់កម្សាន្ត Touchscreen ធំជាងមុន ទំហំ ១០,១អ៊ីញ ជាមួយនឹងប្រព័ន្ធ MIB 3 ថ្មីរបស់ Audi ដែលបង្ហាញរូបភាពច្បាស់ជាងមុន ហើយដើរលេងជាងមុនផងដែរ។ ជាមួយគ្នានេះដែរ កុងទ័ររបស់វាជាប្រភេទឌីជីថល មានទំហំធំបំផុតដល់ ១២,៣អ៊ីញឯណោះ។
រថយន្ត Audi Q5 ផ្តល់ម៉ាស៊ីនចំនួន ៣ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Mild-hybrid មានកម្លាំងសរុប ២៦១សេះ, ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង TFSI ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣៦២សេះ និងម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ TFSI ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ៣៤៩សេះ។
SUV ខ្នាតកណ្តាលនេះមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរមកស្តង់ដារជាច្រើន ដោយក្នុងនោះរួមមានទាំង Side Assist with Blind-spot Monitoring, Lane Departure Warning, Pre-sense Rear, Parking System Plus និង Rear Cross-Traffic Assist ជាដើម។
ចំពោះតម្លៃវិញ រថយន្ត Q5 45 TFSI quattro មានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Q5 55 TFSI មានតម្លៃចាប់ពី ៥១ ៩០០ដុល្លារ៕