• 2020-06-30 03:24:58
  • ព័ត៌មាន

Galaxy A42 នឹងជាទូរសព្ទ 5G តម្លៃធូរជាងគេរបស់ Samsung

  • 2020-06-30 03:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ចេញ​ស្មាតហ្វូន 5G ដំបូង​ជា​មួយ​ម៉ូដែល Galaxy S10 5G ហើយ​បាន​បន្ត​ចេញ​ Galaxy Note 10 5G ជា​មួយ​​ត្រកូល Galaxy S20 ទាំង​បី​ម៉ូដែល​ដែល​សុទ្ធ​តែ​គាំទ្រ​សេវា 5G។ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ 5G តម្លៃ​ធូរ​ដូច​ជា Galaxy A51 និង Galaxy A71។

យ៉ាងណាក្ដី បើ​តាម​វិបសាយ SamMobile បាន​ឲ្យ​ដឹង​ថា​នា​ឆ្នាំ​ក្រោយ​នេះ Samsung នឹង​បញ្ចេញ​លក់​ស្មាតហ្វូន 5G តម្លៃ​ធូរ​ថ្មី ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​ក្នុង​ចំណោម​ស្មាតហ្វូន 5G របស់ Samsung។ ​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា Samsung បាន​ចាប់​ផ្ដើម​អភិវឌ្ឍន៍​ស្មាតហ្វូន​ Galaxy A ​មួយ​គាំទ្រ​សេវា 5G សម្រាប់​ឆ្នាំ ២០២១ ដែល​ក្នុង​នោះ​គេ​ប្រទះ​ឃើញ​ថា​វា​មាន​លេខ​កូដ SM-A426B ដែល​អាច​ជា​ Galaxy A42 5G។

​ព័ត៌មាន​អំពី​ Galaxy A42 5G ​គេ​នៅ​មិន​ទាន់​ដឹង​ច្រើន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​នឹង​មាន​អង្គ​ផ្ទុក​ទំហំ​ដល់ ១២៨GB ​កើន​ឡើង​ទំហំ​ទ្វេ​ដង​បើ​ធៀប​នឹង Galaxy A41 ដែល​មាន​ទំហំ ៦៤GB។ ហើយ​វា​នឹង​មាន​ជម្រើស​ពណ៌​ប្រផេះ ពណ៌​ខ្មៅ និង​ពណ៌​ស៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់