• 2020-06-30 02:31:39
  • ហាងឆេងផលិតផល

Galaxy S20+ | S20 Ultra លក់តាមហាងតម្លៃថ្មី និងមួយទឹកខុសគ្នាប៉ុន្មាន?

  • 2020-06-30 02:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung ប្រកាសចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃ ១ ០៤៩ដុល្លារ សម្រាប់ម៉ូដែល S20+ មានជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និងតម្លៃ ១ ២៦៩ ដុល្លារ សម្រាប់ម៉ូដែល S20 Ultra មាបជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។

ខាងក្រោមនេះជាតម្លៃថ្មី និងមួយទឹកកំពុងលក់តាមហាង៖

តម្លៃថ្មី៖

  • Galaxy S20+ តម្លៃបច្ចប្បន្ន ៧៤៩ដុល្លារ

  • Galaxy S20 Ultra តម្លៃបច្ចប្បន្ន ៨៨០ដុល្លារ

តម្លៃមួយទឹក៖

  • Galaxy S20+ តម្លៃបច្ចប្បន្នខ្ទង់ ៦៥០ដុល្លារ

  • Galaxy S20 Ultra តម្លៃបច្ចប្បន្នខ្ទង់ ៧៥០ដុល្លារ

អ្វីដែលពិសេសនៅលើស្មាតហ្វូនមួយនេះគឺសមត្ថភាពកាមេរ៉ាដែលអ្នកទាំងអស់គ្នាបានដឹងខ្លះៗហើយថាវាមានកាមេរ៉ាចាប់ពី 48MP ដល់ 64MP ឬ 108MP។ ហើយអ្វីដែលកាន់តែកាន់តែពិសេសនោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សាក្នុងស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់