• 2020-06-29 08:00:48
  • ព័ត៌មាន

កាមេរ៉ាមុខរបស់ iPhone SE ថ្មី បានពិន្ទុខ្ពស់ជាង iPhone XS Max

  • 2020-06-29 08:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គភាព​ជំនាញ​ខាង​ធ្វើ​តេស្ត​កាមេរ៉ា​លើ​​ឧបករណ៍​អេឡិចត្រូនិក DxOMark បាន​បញ្ចេញ​នូវ​ការ​វាយ​តម្លៃ​លើ​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​របស់ iPhone SE ជំនាន់​ថ្មី។

iPhone SE មាន​​ប្រព័ន្ធ​កាមេរ៉ា​​ដូច​គ្នា​នឹង iPhone XR ដែល​មាន​​កាមេរ៉ា​ក្រោយ​ទំហំ ១២MP មាន Aperture f/1.8, មុខងារ Phase-Detection Autofocus, មុខងារ​រក្សា​លំនឹង OIS និង​អាច​ Zoom Digital បាន​ដល់ ៥ដង។ ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ ៧MP មាន Aperture f/2.2។

​​ក្រោម​ការ​ធ្វើ​តេស្ត​របស់ DxOMark កាមេរ៉ា​ក្រោយ​របស់ iPhone SE អាច​ទទួល​បាន​ពិន្ទុ​សរុប ១០១ ពិន្ទុ​ ដែល​ដូច​គ្នា​ទៅ​នឹង iPhone XR ដែរ។ គេ​បាន​លើក​សរសើរ​លើ​សមត្ថភាព Autofocus ដែល​ Focus បាន​លឿន និង​ច្បាស់ៗ ហើយ​វា​មាន​សមត្ថភាព​ផលិត​រូបភាព HDR បាន​ល្អ​ដែល​មាន Exposure និង Contrast ត្រឹម​ត្រូវ។ ​ការ​ឲ្យ​ពណ៌​​រូបភាព​ក៏​ជា​ចំណុច​ខ្លាំង​មួយ​របស់ iPhone SE ប៉ុន្តែ​​ចំណុច​ខ្សោយ​លេច​ចេញ​ពេល​ថត​រូបភាព​នៅ​ទី​ងងឹត​។

ចំណែក​កាមេរ៉ា​ខាង​មុខ​​វិញ វា​អាច​ទទួល​បាន​ពិន្ទុ​សរុប ៨៤​ពិន្ទុ ​បាន​ច្រើន​ជាង iPhone XS Max ដែល​មាន​ត្រឹម ៨២​ពិន្ទុ​ប៉ុណ្ណោះ។ DxOMark និយាយ​ថា iPhone SE អាច​​ឲ្យ​ពណ៌​រូបភាព​បាន​ត្រឹមត្រូវ​ក្រោម​ស្ថានភាព​ភាគ​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​មាន​លេច​ចេញ​ពន្លឺ​លឿង​ខុស​ប្រក្រតី។ ចំណែក​ការ​ផលិត​រូបភាព​ Bokeh របស់​វា​ អាច​ប្រៀប​ផ្ទឹម​នឹង​ស្មាតហ្វូន​ភាគ​ច្រើន​ដែល​មាន​គ្រឿង Hardware លើស​វា៕​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់