• 2020-06-26 08:49:44
  • ព័ត៌មាន

ថា​ Lamborghini Huracan ទៅថ្លៃ តែកាមេរ៉ាលើ​ឡាន​ថ្លៃជាងឡានទៅទៀត (មានវីដេអូ)

  • 2020-06-26 08:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ធ្លាប់បានចុះផ្សាយម្ដង​រួច​មក​ហើយ ពី​ក្រុម​ផលិត​វិដេអូ​មាន​ឈ្មោះ​ថា Incline Dynamic Outlet ដែល​បានទិញ​រថយន្ត Lamborghini Huracan និង​បាន​បំពាក់​កាមេរ៉ា​ថត​វីដេអូ​ ហើយ​បាន​ក្លាយទៅជា​កាមេរ៉ា​វីដេអូ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​លើ​លោក​ទៀត​ផង។

HuraCam ជា​ឈ្មោះ​របស់​ប្រព័ន្ធកាមេរ៉ា​ថត​វីដេអូ​នោះ​ ដែល​ត្រូវ​បាន​ដាក់​តាម​រថយន្ត Lamborghini Huracan។ HuraCam ត្រូវ​បាន​តភ្ជាប់​ជាមួយ Huracan ដើម្បីក្លាយ​ជា​កាមេរ៉ា​ ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​។ តាម​ពិត​ Lamborghini Huracan អាច​រត់ដ​ល់​ល្បឿន ៣២៣ គ.ម/ម៉ ឯណោះ ប៉ុន្តែ​ដោយសារ​តែ​កាមេរ៉ា​ដ៏​ធំ HuraCam ត្រូវ​បាន​ដាក់​នៅ​ខាង​មុខ​ ទើប​ល្បឿន​អតិបរមា​របស់វា​ធ្លាក់​មក​ត្រឹម ២០១​ គ.ម/ម៉​។ យ៉ាងណាមិញ ល្បឿន ២០១ គ.ម/ម៉​ នៅ​តែ​ជា​ល្បឿន​លឿន​ដាច់​គេ​របស់​កាមេរ៉ា​ថត​វីដេអូ ដែល​ធ្វើ​ឲ្យ HuraCam សាកសម​បំផុតស​ម្រាប់​ការ​ថត​ស្ពត​រថយន្ត​ប្រណាំង​ជា​ដើម។

HuraCam ត្រូវ​ការ​មនុស្ស​ចំនួន ២​ នាក់​ដើម្បី​ដំណើរ​ការ ដោយ​ម្នាក់​ជា​អ្នក​បើក និង​ម្នាក់​ទៀត​ ជា​អ្នក​បញ្ជា​កាមេរ៉ា​ឲ្យ​ចាប់​យក​វីដេអូ និង​រូប​ភាព​​ដែល​ចង់​បាន​គ្រប់​ប្លង់​ទាំង​អស់។ គ្រប់​វីដេអូ​ដែល HuraCam ផលិត​មក​មាន​ភាព​នឹង​ល្អ ទោះ​បី​ជា​វា​បើក​ក្នុង​ល្បឿន​ដ៏​លឿន​ក៏​ដោយ​ ដោយ​សារ​តែ​ជើង​រក្សាលំនឹងដ៏​ល្អ​របស់​វា ដែល​អាច​ទប់​ទម្ងន់ និង​ល្បឿន​ខ្យល់​បាន​យ៉ាង​ប្រសើរ។

អ្វីដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ តម្លៃ​ដែល​គេ​ហ៊ាន​ចំណាយដើម្បី​ទិញ​រថយន្ត​នោះ​មក​ត​ដាក់​កាមេរ៉ា​ថត​វីដេអូ តែ​អ្នក​អាច​មិន​ដឹង​ថាកាមេរ៉ា​បំពាក់​លើរថយន្ត​នោះ មាន​តម្លៃ​ថ្លៃ​ខ្លាំង​ប៉ុណ្ណាឡើយ។

Lamborghini Huracan មាន​តម្លៃ​ប្រហែល ២០០ ០០០​ដុល្លារ​ នៅ​ទី​ផ្សារ​អាមេរិក ខណៈដែល​ប្រព័ន្ធ​កាមេរ៉ា HuraCam ដែល​បំពាក់​លើ​រថយន្ត​នោះ​មាន​តម្លៃ​ជាង ៥០០​ ០០០ ដុលា្លរ​ ឯណោះ ថ្លៃ​ជាង Huracan ពីរដង​កន្លះ៕

ប្រភព៖ Car Insider ប្រែសម្រួល៖ ផាត សុវត្ថិ

មតិយោបល់