- 2020-06-26 04:37:25
- ព័ត៌មាន
Panasonic ចេញកាមេរ៉ា Vlog តូចច្រឡឹងថ្មី ប្រជែង Sony ZV-1
- 2020-06-26 04:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Panasonic ចេញកាមេរ៉ា Vlog តូចច្រឡឹងថ្មី ប្រជែង Sony ZV-1
ចន្លោះមិនឃើញ
Panasonic បានប្រកាសចេញកាមេរ៉ាប្រភេទ Mirrorless រាងតូចច្រឡឹងថ្មី ហៅថា Lumix G100 ដែលផលិតឡើងសម្រាប់អ្នកបង្កើតវីដេអូ និង Vlogger តែម្តង។
Panasonic បានបើកឲ្យធ្វើការបញ្ជាទិញ G100 ក្នុងតម្លៃ ៧៤៩,៩៩ដុល្លារ ដោយមានភ្ជាប់ជាមួយ Kit Lens 12-32mm ផងដែរ។
G100 មានមុខងារ Electronic Viewfinder ដែល Panasonic អះអាងថា ភ្លឺជាងរបស់ G90 រហូតដល់ទៅ ២,៨ដង។ មិនតែប៉ុណ្ណោះ អេក្រង់នឹងលោតទៅ Video Selfie Recording Mode អូតូ នៅពេលដែលយើងបើកអេក្រង់វាចេញមក ហើយវាក៏នឹងសារ៉េកម្រិត Depth of Field ភ្លាមៗនៅពេលរកឃើញផ្ទៃមុខរបស់យើងទៀតផង។
Lumix G100 បំពាក់សេនស័រទំហំ ២០,៣មេហ្គាភិចស៊ែល អាចថតវីដេអូកម្រិត 4K 30p និង 25p បានរយៈពេល ១០នាទី ឬ កម្រិត FHD 60p បាន ២០នាទី។ វាសាកថ្មតាមរន្ធ Micro USB ហើយមានរន្ធ HDMI មួយ។
លក្ខណៈពិសេសមួយទៀតរបស់ G100 គឺមុខងារ Build-in Mics ដែលមានជម្រើស Auto, Surround, Front, Tracking និង Back។ លើសពីនេះ វាក៏មានរន្ធ 3.5mm សម្រាប់ដោត Mics ខាងក្រៅផងដែរ៕