- 2020-06-26 03:45:25
- ផលិតផលថ្មី
គូប្រជែងឡានភីកអាប់អគ្គិសនី Cybertruck បង្ហាញមុខពិតជាផ្លូវការ
- 2020-06-26 03:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែងឡានភីកអាប់អគ្គិសនី Cybertruck បង្ហាញមុខពិតជាផ្លូវការ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីថ្មោងឈ្មោះថា Lordstown Motors បានបង្ហាញចេញនូវរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន ជាម៉ូដែល Endurance តាមកម្មវិធីមួយដែលមានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិកលោក Mike Pence។
រថយន្ត Endurance នឹងមានតម្លៃលក់ចាប់ពី ៥២ ៥០០ដុល្លារ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនដែលម៉ូទ័រនីមួយៗគឺសម្រាប់ផ្ដល់កម្លាំងដល់កង់នីមួយៗ ដោយវាអាចជាជំនួយដ៏ល្អប្រសើរបំផុតពេលបើកបរលើផ្លូវដែលមានស្ថានភាពលំបាក។
ត្បិតថាបានបង្ហាញចេញរូបរាងផ្លូវការនាពេលនេះមែន ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានសំខាន់ៗផ្សេងទៀតអំពីរថយន្តឡើយ។ ទំហំផ្ទុកនៃអាគុយ, ចម្ងាយបើកបរ, រយៈពេលនៃការសាកភ្លើង និងសន្ទុះពី ០-១០០ គ.ម/ម៉ នៅជាអាថ៌កំបាំងនៅឡើយ។
Lordstown បាននិយាយថាខ្លួននឹងចាប់ផ្ដើមដឹកជញ្ជូនរថយន្តអគ្គិសនីនេះដល់អតិថិជនចាប់ពីដើមឆ្នាំ ២០២១ តទៅ ដែលនេះជាពេលវេលាដ៏លឿនមួយសម្រាប់ក្រុមហ៊ុនដែលទើបបង្កើតឡើងបានមួយឆ្នាំប៉ុណ្ណោះ។
រថយន្ត Endurance នឹងចូលត្រូវប្រកួតប្រជែងជាមួយរថយន្តភីកអាប់អគ្គិសនីដទៃទៀតមានដូចជា Rivian R1T ដែលគ្រោងចេញឆ្នាំ ២០២១, រថយន្ត Hummer ចេញចុងឆ្នាំ ២០២១, រថយន្ត Cybertruck ចេញចុងឆ្នាំ ២០២១ និង Ford F-150 ចេញឆ្នាំ ២០២២៕