/inter4/5ef4659f881bb_1593075060_medium.jpg)
- 2020-06-25 08:53:45
- ព័ត៌មាន
រូបថតកាលរៀនវិទ្យាល័យរបស់ Steve Jobs មួយសន្លឹកលក់ជាង ១ម៉ឺនដុល្លារ
- 2020-06-25 08:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតកាលរៀនវិទ្យាល័យរបស់ Steve Jobs មួយសន្លឹកលក់ជាង ១ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Steve Jobs មិនត្រឹមតែជាបុគ្គលបច្ចេកវិទ្យាល្បីប៉ុណ្ណោះទេ ពេលនេះសូម្បីតែរូបថតមួយសន្លឹកកាលរៀននៅវិទ្យាល័យរបស់លោកក៏ត្រូវបានគេដាក់លក់ក្នុងតម្លៃថ្លៃផងដែរ។
រូបថតរបស់លោកគឺត្រូវបានលក់ដោយអ្នកលក់ម្នាក់ឈ្មោះថា bcwright77។ bcwright77 បានប្រាប់ទៅភ្នាក់ងាររបស់គេហទំព័រ Cult of Mac ថាខ្លួនជាមិត្តភ័ក្ដិរបស់ប្អូនស្រីលោក Steve Jobs ហើយបងប្រុសរបស់អ្នកលក់ម្នាក់នោះក៏គឺជាមិត្តរួមថ្នាក់ជាមួយលោក Steve Jobsដែរ។
រួបថតមួយសន្លឹកនោះគឺត្រូវបានដាក់លក់នៅលើគេហទំព័រ ebay ដោយស្ថិតក្នុងតម្លៃចចារ ១៣ ០០០ ដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ donaldsonvillechief ប្រែសម្រួល៖ សំនៀង