• 2020-06-25 06:16:54
  • ព័ត៌មាន

កង់លោកតា Pokémon Go ពេលនេះវិវត្តន៍ដាក់ទូរសព្ទដល់ ៦៤គ្រឿង

  • 2020-06-25 06:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា Chen San-yuan រស់​នៅ​តៃវ៉ាន់​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា "លោក​តា​ Pokémon Go ” នោះ​ ពេល​នេះ​លោក​តា​បាន​វិវត្តន៍​កង់​របស់​ខ្លួន​ដាក់​បន្ថែម​ស្មាតហ្វូន​សរុប​ដល់ ៦៤គ្រឿង មើល​ទៅ​ប្រៀប​ដូច​ជា​សត្វ​ក្ងោក​អ៊ីចឹង។

លោក​តា Chen បាន​ល្បី​​ល្បាញ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៨ ក្រោយ​ពី​លេច​ចេញ​រូបភាព​មួយ​ដែល​គេ​ថត​ពេល​លោក​តា​លេង​ហ្គេម​ Pokémon Go ជា​មួយ​ទូរសព្ទ ១១​គ្រឿង ដាក់​ជាប់​នឹង​កង់។ ពីរ​ឆ្នាំ​កន្លង​មក​នេះ លោក​តា​បាន​បន្ថែម​ទូរសព្ទ​លើ​កង់​ជា​បន្ត​បន្ទាប់ ដោយ​កាល​ពី​ឆ្នាំ ២០១៩ លោក​តា​បាន​ដំឡើង​ទូរសព្ទ​ដល់ ៤៥​គ្រឿង ដាក់​លើ​កង់​ដើម្បី​តាម​ចាប់​សត្វ​ Pokémon។

ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ឆ្នាំ ២០១៨ លោក​តា Chen បាន​បក​ស្រាយ​ថា​លោក​ចាប់​ផ្ដើម​លេង​ Pokémon Go បន្ទាប់​ពី​ស្គាល់​ហ្គេម​នេះ​តាម​រយៈ​ចៅ​ប្រុស។ លោក​តា​លេង​ហ្គេម​ដើម្បី​ចាប់​ ឬ​ Upgrade ​សត្វ​កម្រៗ ហើយ​កម្រ​ចូល​រួម​ការ​ប្រកួត​ណាស់៕​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់