• 2020-06-25 03:49:15
  • ហាងឆេងផលិតផល

អាសង់ឆ្នាំ ២០២០ លក់នៅតាមហាងតម្លៃថ្មី និងមួយទឹកខុសគ្នាប៉ុន្មាន?

  • 2020-06-25 03:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតាម​ហាង​លក់​ម៉ូតូម្ដុំគិរីរម្យ​ជា​ច្រើនចាប់​ផ្ដើម​មាន​ទីផ្សា​ឡើង​វិញ​បន្ទាប់​ពី​ស្ងាត់មួយ​រយៈ។ ចំពោះ ម៉ូតូ​ពេញ​និយមខ្លាំង Honda Dream ក៏​នៅ​តែ​មាន​អ្នក​សម្រុក​ទិញ​ជិះ​ច្រើន​គួរសម​ដែរ។​

ងាក​មក​មើល Honda Dream ស៊េរី​ឆ្នាំ ២០២០ នេះ​នៅ​មាន​តម្លៃ​ពុំ​សូវ​ប្រែប្រួល​ច្រើន​ឡើយ។ នៅ​តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ ​បាន​ឲ្យ​ដឹង​ថា Honda Dream ឆ្នាំ ២០២០ ថ្មី​មាន​តម្លៃ​ធ្លាក់​ខ្ទង់ ៥០ ទៅ ១០០ដុល្លារ​បើ​ធៀប​ទៅ​ខែ​មុន។

បច្ចុប្បន្ន Honda Dream ឬអាសង់ ២០២០នេះ ដាក់​លក់​ថ្មី​មាន​តម្លៃ​ខ្ទង់ ២២៥០ ដុល្លារ និង​​មួយ​ទឹក​មាន​តម្លៃ​ខ្ទង់ ២០០០ ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

Honda Dream មាន​កម្លាំងម៉ាស៊ីន 125cc សេរ៊ី​ចុង​ក្រោយ​នេះ មាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី