• 2020-06-25 02:58:09
  • ព័ត៌មាន

OnePlus ជ្រុលដៃបង្ហាញឈ្មោះពិត ស្មាតហ្វូនតម្លៃធូរស៊េរីថ្មី

  • 2020-06-25 02:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ឈ្មោះ​របស់​ស្មាតហ្វូន​តម្លៃ​ធូរ​ស៊េរី​ថ្មី​ដែល OnePlus ត្រៀម​ប្រកាស​ចេញ​នា​ខែ​ក្រោយ​នៅ​តែ​ជា​មន្ទិល​សង្ស័យ​មួយ ដោយ​កន្លង​មក​គេ​បាន​ហៅ​វា​ថា OnePlus Z ផង និង OnePlus Nord ផង។ ពេល​នេះ ការ​បង្ហោះ​របស់ OnePlus លើ​ Instagram ហាក់​បាន​បញ្ជាក់​ពី​ឈ្មោះ​ផ្លូវ​ការ​របស់​ស្មាតហ្វូន។

OnePlus បាន​បង្ហោះ​រូបភាព​មួយ​លើ​គណនី Instagram ឈ្មោះ OnePlusLiteZThing របស់​ខ្លួន ដែល​វា​មាន​បង្ហាញ​អំពី​កាត​មួយ​សន្លឹក មាន​សរសេរ​ឈ្មោះ Nord។ ពាក្យ​នៅ​លើ​កាត​ពិបាក​​ឲ្យ​គេ​មើល​យល់​អត្ថន័យ​ណាស់ ប៉ុន្តែ​សម្រាប់​ឃ្លា​ដំបូង​គេ​មើល​ទៅ​ដូច​ជា​សរសេរ​ថា "your early support for OnePlus Nord means a lot” ដែល​នេះ​អាច​បញ្ជាក់​ថា OnePlus Nord នឹង​ជា​ឈ្មោះ​ផ្លូវ​ការ។

ចចាមអារ៉ាម​កន្លង​មក​អំពី OnePlus Nord បាន​ឲ្យ​ដឹង​ថា​វា​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 765G ដែល​គាំទ្រ​សេវា 5G, មាន​អេក្រង់ 90Hz និង​កាមេរ៉ា​ខាង​ក្រោយ​ចំនួន​បួន​គ្រាប់ ជា​មួយ​តម្លៃ​ខ្ទង់ ៣០០ដុល្លារ៕ ​

​​​​​​​​​​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់