• 2020-06-24 08:07:15
  • ព័ត៌មាន

ចំណោម ២ពាន់នាក់ មានត្រឹម ៣៤% សុខចិត្តលះបង់ការរួមភេទដើម្បីឡានភីកអាប់

  • 2020-06-24 08:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកាស​ចេញ​រថយន្ត​​ភីកអាប់​​ F-150 ឆ្នាំ ២០២១ របស់​ខ្លួន​ជា​ផ្លូវ​ការ Ford បាន​បង្កើត​នូវ​ការ​ស្ទង់មតិ​មួយ​ ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ស្រឡាញ់​រថយន្ត​ភីកអាប់ ២ពាន់​នាក់​នៅ​អាមេរិក ដើម្បី​ដឹង​អំពី​ទំនោរ​នៃ​រថយន្ត​ភីកអាប់​ពី​អ្នក​ជិះ​រថយន្ត​ភីកអាប់​ផ្ទាល់។

ការ​ស្ទង់មតិ​នេះ គេ​អាច​ដឹង​អំពី​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូច​ជា​ មាន​ ៥៤% នៃ​ចំនួន​អ្នក​ចូល​រួម​គឺ​ជា​មនុស្ស​ប្រុស​ ជា​តួលេខ​មួយ​ដែល​គេ​គិត​ស្មាន​មិន​ដល់ ព្រោះ​ថា​មនុស្ស​ស្រី​កម្រ​ជិះ​រថយន្ត​ភីកអាប់​ណាស់។ បន្ថែម​ពី​នេះ​ មាន​ ៣៨% គឺ​ប្រើ​ប្រាស់​រថយន្ត​ភីកអាប់​របស់ Ford ដែល​ក្រៅ​ពី​នោះ​គឺ​ប្រើ​រថយន្ត​ម៉ាក​ផ្សេង។

ផ្នែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​ការ​ស្ទង់មតិ​​នោះ​គឺ​ មនុស្ស​មួយ​ចំនួន​ធំ សុខ​ចិត្ត​លះបង់​​​រឿង​ ៣ ​ជា​ជាង​បោះបង់​រថយន្ត​ភីកអាប់​របស់​ខ្លួន។ មាន ៨២% សុខ​ចិត្ត​បោះបង់​សេវាកម្ម​ទស្សនា​ភាពយន្ត​តាម​អ៊ីនធឺណិត, មាន​ ៧៩% សុខ​ចិត្ត​ឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង និង ៧២% សុខ​ចិត្ត​ឈប់​ហូប​កាហ្វេ។

កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​គឺ​មាន​ត្រឹម ៣៤% ប៉ុណ្ណោះ​ដែល​សុខ​ចិត្ត​បោះបង់​ការ​រួម​ភេទ ជា​ជាង​បោះបង់​ចោល​រថយន្ត​ភីកអាប់​របស់​ពួក​គេ៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់