• 2020-06-24 06:55:12
  • ហាងឆេងផលិតផល

ទីបំផុតមានតម្លៃទូរសព្ទ Zoom Optical 10X សម្រាប់ទីផ្សារកម្ពុជា

  • 2020-06-24 06:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មាន​តែ Huawei P40 Pro+ ប៉ុណ្ណោះ ដែល​​កាមេរ៉ា​របស់​វា​អាច​ធ្វើ​ការ Zoom បែប​ Optical (ប្រភេទ Zoom ដែល​អាច​រក្សា​គុណភាព​រូបភាព​បាន​ល្អ) ​បាន​ឆ្ងាយ​ជាង​គេ​គឺ​រហូត​ដល់ ១០ដង ខណៈ​ដែល​ស្មាតហ្វូន​ភាគ​ច្រើន​មាន​សមត្ថភាព Zoom Optical ខ្លាំង​បំផុត​ត្រឹម ៥ដង​ប៉ុណ្ណោះ។

ក្រោយ​ពី​បាន​ចេញ​លក់​លើ​ទីផ្សារ​បរទេស​មួយ​រយៈ​មក នា​ពេល​នេះ​​នៅ​កម្ពុជា​ចាប់​ផ្ដើម​មាន​ហាង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ Huawei P40 Pro+ ដោយ​នៅ​ហាង​​លក់​ទូរសព្ទ​នីកា ឃើញ​មាន​ទទួល​ការ​កុម្ម៉ង់​​ជា​មួយ​តម្លៃ ១៣១៩ដុល្លារ សម្រាប់​ទំហំ RAM ៨GB និង​អង្គ​ផ្ទុក ៥១២GB។

​លម្អិត​អំពី​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​របស់ P40 Pro+ គឺ​មាន​​បំពាក់​ឡេន Periscope ​ទំហំ ៨MP ដែល​អាច​ធ្វើ​ការ Zoom បែប​ Optical ដល់​ ១០ ដង, Zoom បែប Hybrid បាន ២០ ដង និង​ Zoom បែប​ឌីជីថល​លាយ​ Optical បាន​ ១០០ដង។ ​​វា​ក៏​​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ៥០MP ដែល​មាន​ Sensor រូបភាព​ធំ​ទំហំ 1/1.28" ដែល​មាន Filter ជា​ប្រភេទ RYYB ដូច​មុន​ដែរ ​គួប​ផ្សំ​ដោយ​កាមេរ៉ា Ultra-Wide ទំហំ ៤០MP និង​ Sensor 3D ToF សម្រាប់​វាស់​ជម្រៅ​រូប​ភាព និង​កាមេរ៉ា Telephoto មួយ​គ្រាប់​ទៀត​ទំហំ ៨MP។

ប្រព័ន្ធ​កាមេរ៉ា​របស់​ P40 Pro+ មាន​សមត្ថភាព​ផលិត​វីដេអូ​ក្នុង​កម្រិត 4K/60fps សម្រាប់​វីដេអូ​ធម្មតា និង​អាច​ថត​កម្រិត 4K សម្រាប់​វីដេអូ​ Time-Lapse បាន​ផង​ដែរ។ វា​ក៏​មាន​មុខងារ Super Steady Telephoto Video ដើម្បី​ពង្រឹង​សមត្ថភាព​ថត​វីដេអូ​លើ​កាមេរ៉ា Telephoto ឲ្យ​មាន​​លំនឹង​ល្អ។ បន្ថែម​ពី​នេះ​កាមេរ៉ា Ultra-Wide អាច​ថត​វីដេអូ​ប្រភេទ HDR និង​មាន​ ISO រហូត​ដល់​ ៥១ ២០០ ពេល​ថត​នៅ​ទី​ងងឹត។​

​អេក្រង់​របស់ P40 Pro+ មាន​ទំហំ ៦,៥៨ អ៊ីញ ជា​ប្រភេទ OLED មាន Refresh Rate 90Hz ដែល​មាន​កម្រិត​បង្ហាញ ១២០០x២៦៤០ ភីកសែល។ នៅ​លើ​អេក្រង់​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​មាន​​ចោះរន្ធ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ៣២MP ដែល​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K/60fps និង​មាន​​អម​ដោយ​ប្រព័ន្ធ​ស្កេន​មុខ​ IR ដ៏​មាន​សុវត្ថិភាព​ផង​ដែរ៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី