• 2020-06-24 06:33:35
  • ព័ត៌មាន

ក្រោយបំបែកកូដចេញ ដឹងច្បាស់ថា OnePlus នឹងចេញទូរសព្ទតម្លៃធូរនៅខែក្រោយ

  • 2020-06-24 06:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​ប្រើ​ប្រាស់​គណនី Instagram ថ្មី​ឈ្មោះ​ថា OnePlusLiteZThing ដើម្បី​បង្ហោះ​រូបភាព​​នៃ​ Morse Code មួយ។ ពេល​បំបែក​កូដ​ទៅ​គឺ​វា​បង្ហាញ​នូវ​ពាក្យ​ថា "July” ដែល​នេះ​អាច​បញ្ជាក់​បាន​ថា​ស្មាតហ្វូន​តម្លៃ​ធូរ​របស់ OnePlus នឹង​ប្រកាស​ចេញ​ខែ​ក្រោយ​នេះ​តែ​ម្ដង។

កន្លង​មក​មាន​ការ​លេច​ធ្លាយ​ថា​ស្មាតហ្វូន​តម្លៃ​ធូរ​របស់ OnePlus នឹង​ប្រកាស​ចេញ​នៅ​​ថ្ងៃ​ទី ១០ ខែ​កក្កដា នៅ​ប្រទេស​ឥណ្ឌា។ មើល​ទៅ OnePlus ទំនង​ជា​នឹង​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី តាម​រយៈ​ Challenge សម្រាយ Morse Code លើ​ Instagram។ ដូច​រូបភាព​កូដ​នេះ​គេ​បាន​ដាក់​ឈ្មោះ​ថា "Crack the Code #1” ដូច​នេះ​រំពឹង​ថា​នឹង​មាន​ការ​ដោះ​កូដ​ជា​បន្ត​បន្ទាប់​ទៀត។

រូបភាព Render នៃ OnePlus Z ឬ OnePlus Nord

ស្មាតហ្វូន​ដែល OnePlus ត្រៀម​ប្រកាស​ចេញ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​វា​ OnePlus Z ឬ OnePlus Nord ​តាម​ព័ត៌មាន​ដែល​បាន​លេច​ធ្លាយ​នា​ពេល​កន្លង​មក​នេះ។ ស្មាតហ្វូន​នេះ​រំពឹង​ថា​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 765G ដែល​គាំទ្រ​សេវា 5G ហើយ​វា​អាច​មាន​តម្លៃ​ខ្ទង់ ៣០០ដុល្លារ​ប៉ុណ្ណោះ៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់