• 2020-06-24 02:06:19
  • ព័ត៌មាន

ឡានវ៉ែនខ្នាតតូច Kia Carnival ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

  • 2020-06-24 02:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Kia Carnival ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ហើយនឹងត្រូវចាប់ផ្តើមផលិតនៅចុងឆ្នាំនេះតែម្តង។

ឥឡូវ រថយន្ត Kia Carnival ឬមានឈ្មោះមួយទៀតហៅថា Kia Sedona នេះ ត្រូវបានក្រុមហ៊ុនខាងលើចាត់ជាប្រភេទ Grand Utility Vehicle (GUV) ដោយបន្ថែមការឌីហ្សាញកាន់តែទាក់ទាញជាងមុន។ ទោះជាយ៉ាងណា Kia មិនទាន់បានបង្ហាញពីទិដ្ឋភាពនៅខាងក្នុងកាប៊ីនរបស់វាឡើយ ប៉ុន្តែវានឹងមានទំហំធំទូលាយជាងស៊េរីមុន។

ជាមួយគ្នានេះដែរ ជម្រើសម៉ាស៊ីនរបស់វាក៏នៅមិនទាន់បង្ហាញជាផ្លូវការ ប៉ុន្តែគេរំពឹងថាវានឹងបំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៧សេះ និង ម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយមួយ ដែលមានកម្លាំងសរុប ២២៧សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់