• 2020-06-22 07:06:36
  • ព័ត៌មាន

នេះតម្លៃឡាន Mercedes-Benz G63 AMG 6x6 by Brabus កង់៦ កម្លាំង ៧០០សេះ

  • 2020-06-22 07:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បី Brabus បានប្រកាសដាក់លក់រថយន្ត Mercedes-Benz G63 AMG 6×6 by Brabus កង់៦ មួយទឹក ជាមួយនឹងតម្លៃគួរឲ្យភ្ញាក់ផ្អើល។

រថយន្ត Mercedes-Benz G63 AMG 6×6 (ប្រភេទធម្មតា មិនមែនកែដោយ Brabus) បានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០១៣ ដោយកែចេញពីរថយន្ត Mercedes-Benz G63 AMG ដែលមានកង់៤ ធម្មតា។

ដោយឡែក Mercedes-Benz G63 AMG 6×6 by Brabus បានកែកុនបន្ថែមលើប្រព័ន្ធបូម, ប្រព័ន្ធបំពង់ស៊ីម៉ាំង, ឈ្នាន់ជើង, កាង, ចង្កៀង LED, ប៉ាណា, គម្របម៉ាស៊ីន Carbon Fiber និង លក្ខណៈពិសេសជាច្រើនទៀត។

មិនតែប៉ុណ្ណោះ Brabus បានកែម៉ាស៊ីនចំណុះ ៥,៥លីត្រ twin-turbocharged V8 ពីកម្លាំង ៥៣៦សេះ ឡើងរហូតដល់ទៅ ៧០០សេះឯណោះ។ បន្ថែមពីនេះទៅទៀត កាប៊ីនខាងក្នុងក៏ទទួលបានការកែកុនផងដែរ ដោយមានបំពាក់ដំបូលកាំម្ញី និងស្បែកពេញតាប្លូ, កៅអី, ប្លុកបញ្ជាកណ្តាល ព្រមទាំងបំពាក់ទ្រនាប់ជើងថ្មីទៀតផង។

គួរបញ្ជាក់ឲ្យដឹងថា រថយន្ត G63 AMG 6×6 ត្រូវបានគេផលិតប្រហែលជា ១០០គ្រឿង ប៉ុន្តែគេមិនច្បាស់ថាមានប៉ុន្មានគ្រឿង ដែលទទួលបានការកែកុនពី Brabus ឡើយ។

យ៉ាងណាមិញ រថយន្ត Mercedes-Benz G63 AMG 6×6 by Brabus មួយទឹកខាងលើ ទើបតែត្រូវគេប្រើបាន ១២ ៧០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវគេដាក់លក់ក្នុងតម្លៃ ១លានដុល្លារ សម្រាប់អ្នកទិញនៅអឺរ៉ុប ឬ ៩០ម៉ឺនដុល្លារ សម្រាប់នាំចេញ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់