• 2020-06-22 06:14:22
  • ព័ត៌មាន

ទូរសព្ទ OnePlus ថ្មី អាចមានតម្លៃចាប់ពី ២៩៩ដុល្លារ

  • 2020-06-22 06:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ស្ថាបនិក​ OnePlus លោក Carl Pie បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ការ​បង្ហោះ​មួយ​កាល​ពី​ឆ្នាំ ២០១៤ អំពី​ស្មាតហ្វូន OnePlus One ហើយ​វិបសាយ​ Android Central ជឿជាក់​ថា​នេះ​ជា​ការ​ឲ្យ​តម្រុយ​អំពី​តម្លៃ​ស្មាតហ្វូន​ OnePlus ថ្មី។

រូបភាព Render នៃ OnePlus Nord

OnePlus One ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន ដែល​ពេល​ប្រកាសចេញ​ដំបូង​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​តែ​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​ដូច​ជា​ស្មាតហ្វូន​​តម្លៃ​ថ្លៃ។ ពេល​នោះ​វា​មាន​តម្លៃ​ចាប់​ពី ២៩៩ដុល្លារ ដល់​ថ្លៃ​បំផុត​គឺ ៣៤៩ដុល្លារ។

ស្មាតហ្វូន​ថ្មី​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ OnePlus Nord ដែល​វា​មាន​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 765G មាន​ភ្ជាប់​ដោយ​ Modem 5G មក​ជា​ស្រេច។ វា​នឹង​មាន​អេក្រង់​ទំហំ ៦,៤អ៊ីញ ដែល​មាន​ Refresh Rate 90Hz ជា​ប្រភេទ AMOLED មាន​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​បួន​គ្រាប់។

OnePlus Nord ទំនង​ជា​មាន​​ថ្ម​ទំហំ ៤០០០ mAh ដែល​គាំទ្រ​ការ​សាក​ល្បឿន ៣០វ៉ាត់ ហើយ​រំពឹង​ថា​នឹង​មាន​អង្គ​ផ្ទុក​យ៉ាងហោច​ណាស់​ ១២៨GB ជា​មួយ RAM ទំហំ ៨GB ឬ ១២GB។ OnePlus ប្រហែល​ជា​ប្រកាស​ស្មាតហ្វូន​ថ្មី​នេះ នៅ​ខែ​កក្កដា​ខាង​មុខ ដោយ​នឹង​ចេញ​លក់​នៅ​​ឥណ្ឌា​មុន រួច​ទើប​ចេញ​លក់​នៅ​អឺរ៉ុប និង​អាមេរិក​ជា​ក្រោយ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់