• 2020-06-22 05:52:04
  • ព័ត៌មាន

Acura TLX ឆ្នាំ២០២១ មានបំពាក់ពោងសុវត្ថិភាពការពារក្បាលពិសេស ដំបូងបង្អស់លើលោក (វីដេអូ)

  • 2020-06-22 05:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Acura TLX ស៊េរីឆ្នាំ២០២១ ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង គឺជារថយន្ត Sedan ដ៏ស្រស់ស្អាត និងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលទើបបង្ហាញខ្លួននាពេលថ្មីៗនេះ។

ខណៈពេលដែលដំណើរការ និងការបើកបរ គឺជារឿងអទិភាពមួយ ជាពិសេសសម្រាប់ម៉ូដែល TLX Type S ក្រុមហ៊ុន Acura ក៏បានគិតគូរពីរឿងសុវត្ថិភាពផងដែរ។

ក្រុមហ៊ុនរថយន្តជប៉ុនខាងលើអះអាងថា ខ្លួនបានដាក់គោលដៅកំណត់យកឲ្យបាននូវ ចំណាត់ថ្មីល្អបំផុតសម្រាប់ផ្នែកសុវត្ថិភាព ពី NHTSA និង IIHS ដោយបានបំពាក់ពោងការពារអ្នកដំណើរមុខជំនាន់ថ្មី, បច្ចេកវិទ្យា AcuraWatch និងមុខងារសុវត្ថិភាពជាច្រើនផ្សេងទៀត។

ក្នុងនោះផងដែរ រថយន្ត Acura TLX ឆ្នាំ២០២១ មានបំពាក់ពោងសុវត្ថិភាពការពារអ្នកដំណើរមុខដំបូងគេបង្អស់លើលោក អាចការពារស្ទើរជុំវិញក្បាលអ្នកដំណើរ ដែលកាត់បន្ថយគ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល។

ក្រៅពីមានពោងសុវត្ថិភាពជំនាន់ថ្មី TLX ឆ្នាំ២០២១ ក៏មានបំពាក់ពោងការពារជង្គង់ សម្រាប់អ្នកបើកបរ និងអ្នកដំណើរមុខផងដែរ។ គួរឲ្យដឹងថា ពោងសុវត្ថិភាពទាំងអស់លើរថយន្តនេះមានសរុបចំនួន ៨ ឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់