• 2020-06-22 04:14:42
  • ព័ត៌មាន

ទិញឡានថ្មីជិះ អត់មានឈឺក្បាលរឿងផ្ទេរ​កម្មសិទ្ធិ​បន្តិចសោះ

  • 2020-06-22 04:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រវាង​រថយន្ត​ថ្មី​ និង​​រថយន្ត​មួយ​ទឹក មួយ​ណា​ជា​ជម្រើស​របស់​អ្នក? ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​ពេល​វេលា​ ​មាន​​មនុស្ស​ជា​ច្រើន​​ចង់ប្រើប្រាស់រថយន្តថ្មី​ជា​ជាង​រថយន្ត​មួយ​ទឹក​ ​ព្រោះវាជាជម្រើសមួយដល់ការ​សន្សំសំចៃ​ផ្នែកសេដ្ឋកិច្ច និង​មិន​មាន​បញ្ហា​ឈឺ​ក្បាល​រឿង​​​ផ្ទេរ​កម្មសិទ្ធ​នោះ​ឡើយ។

ប្រសិន​បើ​អ្នក​ចូលចិត្ត​រថយន្ត​មួយ​ទឹក​អ្នក​នឹង​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​កម្មសិទ្ធិ។ ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត​ដែល​បាន​ទិញ​លក់​តៗគ្នា​រក​ម្ចាស់​ដើម​មិន​ឃើញ ត្រូវដាក់ពាក្យស្នើសុំកម្មសិទ្ធិយានយន្តអោយបានមុនថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២០​ ខាងមុខនេះ។

​ប៉ុន្តែ​បើ​អ្នក​ជ្រើសរើសរថយន្តថ្មីអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន។ មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​នោះ​គឺ​និយាយ​អំពី​ភាព​ជា​ម្ចាស់​រថយន្ត​ដំបូងគេ។ ក្នុង​នាម​ជា​ម្ចាស់​ដើម​នៃ​យានយន្តអ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានាពេលអនាគតដែលបង្កឡើងដោយអ្នកដទៃទៀតទេលើកលែងតែវាជារថយន្តទិញបន្តពីគេ។

យើងក្រឡេកមកមើលរថយន្តស៊េរីថ្មី២០២០ទាំងនោះដែលទទួលបានពីក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការ។ បច្ចុប្បន្ន​អ្នក​អាច​រក​បាន​សម្រាប់ Mazda CX5 ​តម្លៃ​ជាមធ្យម 55,000$, Chevrolet Trax តម្លៃ 39,500$ ​ឬ​រថយន្ត MG RX5 ​ដែល​អ្នក​អាច​រក​ជាវ​បានក្នុងតម្លៃ 39,990$ បូករួមនឹងតម្លៃនេះនឹងគ្របដណ្តប់លើភាពជាម្ចាស់ដើមនៃរថយន្តនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ដូច្នេះហេតុអ្វីលោកអ្នកមិនស្វែងរកជម្រើសពីក្រុមហ៊ុនចែកចាយជាផ្លូវការដែលអាចរកបាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាដូចជាក្រុមហ៊ុនToyota, Ssang Yong, Mazda, MG, Nissan និង Chevrolet។

វាច្បាស់ណាស់សម្រាប់រថយន្តថ្មីគឺមិនមានការឈឺក្បាលដូចរថយន្តចាស់ ហើយមិនសូវមានបញ្ហាជាមួយការថែទាំ ហើយ​ជា​ពិសេស​គឺ​អ្នក​​មិន​ចាំ​បាច់ត្រូវឆ្លងកាត់ភាពស្មុគស្មាញនៃការបែងចែកឯកសារផ្សេងទៀត​ដែល​ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នក​នោះ​ឡើយ៕

មតិយោបល់