• 2020-06-22 02:35:02
  • ព័ត៌មាន

វីដេអូបង្ហាញអំពីប្រព័ន្ធបញ្ចេញទឹក នៅលើ Apple Watch

  • 2020-06-22 02:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​បញ្ចេញ​ទឹក​​ត្រូវ​បាន​ Apple ដាក់​បញ្ចូល​លើ Apple Watch តាំង​ពី​ឆ្នាំ ២០១៦ មក ពោល​ចាប់​តាំង​ពី​ Apple Watch Series 2។ វា​ដំណើរ​ការ​ដោយ​ប្រើ​ប្រាស់​នូវ​រន្ធ​បំពង​សំឡេង​ បង្កើត​ជា​រំញ័រ​ទៅ​វិញ​ទៅ​មក ដើម្បី​រុញ​​ច្រាន​ទឹក​ចេញ​ពី​ផ្នែក​ខាង​ក្នុង។

ក្រុម​ការងារ Slo Mo Guys បាន​បង្កើត​វីដេអូ​យឺតៗ​ដ៏​អស្ចារ្យ​មួយ ដែល​អាច​ឲ្យ​​ឃើញ​អំពី​ដំណើរ​ការ​នៃ​មុខងារ​នេះ​បាន​កាន់​តែ​ច្បាស់។ វីដេអូ​មាន​ចាប់​ផ្ដើម​ជា​មួយ​នឹង 1000fps ដែល​មាន​​ល្បឿន​យឺត​ជាង​វីដេអូ​ធម្មតា ៤០​ដង យឺត​ដល់​ថ្នាក់​អាច​ឃើញ​អេក្រង់ Refresh ពី​លើ​ដល់​ក្រោម​បាន។ ក្រោយ​មក​គេ​បាន​កំណត់​ល្បឿន​ដល់ 2000fps ដែល​យឺត​ជាង​ធម្មតា ៨០​ដង។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់