• 2020-06-22 01:33:01
  • ព័ត៌មាន

Galaxy S20+ BTS Edition លក់ដាច់គ្មានសល់ ត្រឹម ១ម៉ោង

  • 2020-06-22 01:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កុម្ម៉ង់​ទិញ​ទុក​មុន​សម្រាប់​​កញ្ចប់​ Galaxy S20+ 5G BTS Edition បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​​ ហើយ​សម្រាប់​ហាង​នៅ​កូរ៉េ​ខាង​ត្បូង ​ទទួល​បាន​ការ​​​កុម្ម៉ង់​ដាច់​ស្តុក​គ្មាន​សល់​នៅ​ក្នុង​ពេល​ត្រឹម​មួយ​ម៉ោង​ប៉ុណ្ណោះ។

កញ្ចប់​ Galaxy S20+ 5G BTS Edition គឺ​មាន​បន្ថែម​នូវ​កាស​ Galaxy Buds+, ឆ្នាំង​សាក​ឥត​ប្រើ​ខ្សែ, ស្រោម​ការពារ​ទូរសព្ទ និង​​មាន​រូបភាពនៃ​សមាជិកក្រុម BTS ជាច្រើនសន្លឹកផង​ដែរ។ ​មួយ​កញ្ចប់​នេះ​គឺ​មាន​តម្លៃ ១,៦លាន​វ៉ុន ដែល​ស្មើ​ប្រមាណ ១ ៣២០ដុល្លារ។

Samsung នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ស្មាតហ្វូន​ពិសេស​នេះ​នា​ថ្ងៃ​ទី ២៩ ខែមិថុនា សម្រាប់កូរ៉េ​ខាង​ត្បូង ចំណែក​ទីផ្សារ​បរទេស​ផ្សេង​ទៀត​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ៩ ខែ​កក្កដា៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់