• 2020-06-19 04:51:16
  • ព័ត៌មាន

កម្មវិធីបន្ថែម add-ons ប្រមាណជា៧០ សម្រាប់ Chrome ត្រូវបានដកចេញ

  • 2020-06-19 04:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chrome browser គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ចូលមើលវេបសាយផ្សេងៗ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Awake បានរកឃើញមានកម្មវិធីបន្ថែមជាច្រើនរបស់កម្មវិធី Chrome ដែលអះអាងថា សម្រាប់ផ្លាស់ប្ដូរ file type ឬការពារ ការជ្រៀតចូល តែផ្ទុយទៅវិញកម្មវិធីទាំងអស់នោះមានបង្កប់មកជាមួយកូដ ដែលអាចលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់មានដូចជា ប្រវត្តិចូលមើលវេបសាយ និងទីតាំងរបស់អ្នកប្រើប្រាស់ទៅវិញ។

សម្រាប់លោកអ្នកខ្លះដែលពុំទាន់បានដឹងថាអ្វីទៅជាកម្មវិធីបន្ថែមដែលគេហៅថា add-ons ឬ extension នោះ វាគឺជាកម្មវិធីដែលលោកអ្នកអាចបញ្ចូលបន្ថែមទៅលើ web browser ដើម្បីបន្ថែមមុខងារផ្សេងៗទៀត ដូចជាគ្រប់គ្រងលេខសម្ងាត់ដែលលោកអ្នកចង់ប្រើជាដើម។

ការជ្រៀតចូលនេះត្រូវបានចាត់ទុកថា ជាការជ្រៀតចូលដ៏ធំមួយព្រោះវាត្រូវបាន download ប្រមាណ៣២លានដងរួចមកហើយ នេះបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Awake ចំណែកឯក្រុមហ៊ុន Google បានបដិសេធមិនឆ្លើយតប ថាតើហេតុអ្វីបានជាក្រុមហ៊ុន Google បណ្ដោយឱ្យមានកម្មវិធីទាំងនោះយ៉ាងច្រើនបញ្ចូលទៅក្នុង Chrome Web Store បាន។ ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភបំផុតនោះ គឺគេពុំអាចដឹងថាតើនរណាជាអ្នកដាក់ចូលកម្មវិធីទាំងនោះ ព្រោះក្រុមហ៊ុន Google ពុំមានការរឹតបន្តឹងក្នុងការប្រើឈ្មោះក្លែងក្លាយនៅពេលដាក់កម្មវិធីទាំងនោះចូលទៅក្នុង Chrome Web Store ឡើយ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់