• 2020-06-19 02:37:02
  • ផលិតផលថ្មី

MSI Modern 15 មានរូបរាងស្អាត កម្លាំងខ្លាំង សក្ដិសមសម្រាប់ Creator គ្រប់រូប

  • 2020-06-19 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅតែពីកុំព្យូទ័រ Modern 14 ដែលមានតម្លៃធូរ លក្ខណៈសម្បត្តិខ្លាំង មានរូបរាងតូចងាយស្រួលយកតាមខ្លួនហើយនោះ ក្រុមហ៊ុនលក់កុំព្យូទ័រ MSI ប្រចាំប្រទេសកម្ពុជា ក៏មានផ្ដល់ជម្រើសនូវកុំព្យូទ័រ Modern 15 ដែលមានអេក្រង់ធំជាងបន្តិច និងលក្ខណៈសម្បត្តិខ្លាំងមួយបែបទៀតផងដែរ។

Modern 15 គឺមានតម្លៃត្រឹមតែ ៨៩៩ដុល្លារ ជាតម្លៃលើទីផ្សារប្រទេសកម្ពុជា ប៉ុន្តែមានលក្ខណៈសម្បត្តិលេចធ្លោជាច្រើន អាចបំពេញតាមគ្រប់តម្រូវការប្រើប្រាស់ ជាពិសេសសម្រាប់ការធ្វើការងារ និងសិក្សាតាមអនឡាញ។ កុំព្យូទ័រនេះមានប្រើប្រាស់នូវ Intel® Core™ i5-10210U-Processor ដែលជា CPU ជំនាន់ទី ១០ របស់ Intel មានសមត្ថភាពខ្លាំង ហើយមានគួបផ្សំដោយ RAM ទំហំ ៨GB ជាមួយនឹងក្រាហ្វិក MX250-2GB GDDR5 ជួយដល់ពន្លឿនប្រតិបត្តិការបានល្អប្រសើរបំផុត។ បន្ថែមពីនេះវាក៏មានអង្គផ្ទុកទំហំ 512GB NVMe PCIe SSD ដែលអង្គផ្ទុកប្រភេទនេះមានល្បឿន Read/Write លឿនបំផុត។

Modern 15 គឺមានបំពាក់នូវអេក្រង់ទំហំ 15.6” អ៊ីញ ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត FHD និងមាន IPS-Level។ នៅផ្នែកខាងលើនៃអេក្រង់គឺមានកាមេរ៉ា Webcam កម្រិត HD ផងដែរ សម្រាប់ប្រើប្រាស់ពេលមានកិច្ចប្រជុំអនឡាញ ឬជួបនិយាយជាមួយមិត្តភ័ក្ដិ/ក្រុមគ្រួសារតាមវីដេអូខលជាដើម។

និយាយអំពីវិមាត្ររបស់វាវិញគឺមាន 356.8x233.7x15.9 ម.ម ហើយមានទម្ងន់ត្រឹម 1.6គីឡូក្រាមប៉ុណ្ណោះ ដែលងាយស្រួលយកតាមខ្លួន ហើយមានជម្រើសពណ៌ខ្មៅ Onyx Black តែមួយគត់។ កុំព្យូទ័រនេះមានរន្ធបំពងសំឡេងចំនួនពីរ, មានរន្ធសម្រាប់ដាក់ microSD Card Reader, មានរន្ធ HDMI មួយ, រន្ធ USB Type-C មួយ, រន្ធ USB Type-A ជំនាន់ទី១ ចំនួនមួយ និងរន្ធ USB Type-A ជំនាន់ទី២ ចំនួនពីរ។ ថ្មរបស់វាអាចទ្រាំទ្រការប្រើប្រាស់បានយូរ និងមានល្បឿនសាក 90វ៉ាត់ ដែលសាកឆាប់ពេញបំផុត។

ព័ត៌មានបន្ថែមអាចចូលទៅកាន់ ៖ msi.com/Promotion/Content-Creation-Cambodia/nb ឬ msi.com/Landing/KH-work-from-home/nb។ អតិថិជនអាចរកទិញ MSI Modern 15 បាននៅតាមហាងជាដៃគូរបស់ MSI ដែលមានបង្ហាញក្នុងវិបសាយនេះ ៖ msi.com/service/wheretobuy/#105,3

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ Modern 15 ៖

អត្ថបទ៖ សុខហេង

មតិយោបល់