• 2020-06-19 02:22:38
  • ព័ត៌មាន

Bugatti ចេញលក់នាឡិកាដៃថ្មី ផលិត៣គ្រឿងគត់ តម្លៃស្មើ Lexus LX570 ៦គ្រឿង

  • 2020-06-19 02:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Bugatti Chiron Super Sport 300+ បានបំបែកកំណត់ត្រាពិភពលោកកាលពីឆ្នាំមុន ដោយអាចរត់ដល់ល្បឿន ៤៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដើម្បីអបអរដ៏ជោគជ័យមួយនេះ Bugatti បានបញ្ចេញនាឡិកាដៃម៉ូដែល Bugatti Chiron Tourbillon កាលពីខែមេសាកន្លងទៅ។ ឥឡូវនេះ Bugatti បានប្រកាសចេញនាឡិកាថ្មីម៉ូដែលថ្មីមួយទៀតហៅថា Twin Turbo Furious 300+ ដែលសហការណ៍ផលិតជាមួយក្រុមហ៊ុន Jacob & Co ដដែល។

នាឡិកាដៃ Twin Turbo Furious 300+

Twin Turbo Furious 300+ មានបំពាក់សារធាតុប្រភេទ Forged Carbon និងសម្បក Carbon Titanium ដែលដូចទៅនឹងពេជ្រពណ៌ខ្មៅ ឌីហ្សាញឡើងដើម្បីបង្ហាញតួខ្លួន Carbon Fiber ដ៏ស្រស់ស្អាតរបស់វា។ មិនតែប៉ុណ្ណោះ វាថែមទាំងលេងពណ៌ទឹកក្រូច និងជាមួយអក្សរពណ៌ស ជួយឲ្យវាកាន់តែលេចធ្លោទៀតផង។

Bugatti អះអាងថា នាឡិកាដៃ Twin Turbo Furious 300+ នេះនឹងត្រូវផលិតត្រឹមតែ ៣គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃរហូតដល់ទៅ ៥៨០ ០០០ដុល្លារ។ បើប្រៀបធៀបទៅ វាមានតម្លៃស្មើនឹងរថយន្ត Lexus LX570 ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃចាប់ពីខ្ទង់ ៩ម៉ឺនដុល្លារ (តម្លៃនៅបរទេស) ចំនួន ៦គ្រឿងឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់