• 2020-06-19 02:04:50
  • ព័ត៌មាន

iPhone 12 តម្លៃ ៦៤៩ដុល្លារ នឹងមានរូបរាងតូចជាង iPhone SE ស៊េរីថ្មី (វីដេអូ)

  • 2020-06-19 02:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple អាច​នឹង​ប្រកាស​ចេញ iPhone 12 ចំនួន​បួន​ម៉ូដែល​នៅ​ឆ្នាំ ២០២០ នេះ។ ស៊េរី​ទាប​ជាង​គេ​នឹង​មាន​បំពាក់​អេក្រង់​ទំហំ ៥,៤អ៊ីញ ហើយ​​​វា​ទំនង​ជា​មាន​រូបរាង​តូច​ជាង iPhone SE ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ចេញ​ទៅ​ទៀត។

រូបភាព Render នៃ iPhone 12

ម្ចាស់​គណនី YouTube ឈ្មោះ EverythingApplePro បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ ដែល​ប្រៀប​ធៀប​ទំហំ iPhone SE ជា​មួយ​នឹង​ពុម្ព​របស់ iPhone 12 អេក្រង់​ទំហំ ៥,៤អ៊ីញ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា iPhone 12 ពិត​ជា​មាន​រូបរាង​តូច​ជាង iPhone SE ហើយ​វា​អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ពេញ​ចិត្ត​ស្មាតហ្វូន​ទំហំ​តូច។

iPhone SE មាន​អេក្រង់​ទំហំ ៤,៧អ៊ីញ ហើយ​វា​មាន​រូបរាង​ធំ​ជាង iPhone 12 ដែល​មាន​អេក្រង់​ ៥,៤អ៊ីញ ព្រោះ​ថា​នៅ​ផ្នែក​ខាង​មុខ​​របស់ iPhone SE មាន​សល់​គែម​អេក្រង់​ច្រើន​​​សម្រាប់​ដាក់​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ។ ចំណែក​ឯ iPhone 12 ប្រើ​រចនាបថ​ក្បាល​ឆក មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ។

គួរ​ដឹង​ថា iPhone 12 ទាំង​បួន​នឹង​មាន​បំពាក់​អេក្រង់ OLED ទាំង​អស់ ហើយ​មាន​បំពាក់​នូវ​ឈីប A14 Bionic ថ្មី ដែល​មាន​គាំទ្រ​នូវ​សេវា 5G ដូចៗ​គ្នា។ សម្រាប់ iPhone 12 អេក្រង់ ៥,៤អ៊ីញ ទំនង​ជា​មាន​តម្លៃ​ចាប់​ពី ៦៤៩ដុល្លារ នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក៕​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់