• 2020-06-17 04:14:26
  • ហាងឆេងផលិតផល

iPhone SE 2020 មានលក់មួយទឹកតម្លៃនៅជាង ៤០០ដុល្លារ

  • 2020-06-17 04:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុន Sabay បាន​កបង្ហាញ​ពី​តម្លៃ iPhone SE 2020 ថ្មី​ដែលបាន​ដាក់លក់​នៅ​តាម​ហាង​ហាង។​

ថ្ងៃនេះ​មក​ដឹង​តម្លៃ iPhone SE 2020 ដែល​កំពុង​មាន​លក់​មួយ​ទឹក​វិញ​ម្ដង។ iPhone SE 2020 ជំនាន់​ថ្មី​ដែល​មាន​រូប​រាង​ស្រដៀង​ទៅ​និង iPhone 8អេក្រង់​ទំហំ ៤,៧ អ៊ីញ ប្រភេទ LCD និង​ជា​ Retina Display ទ្រាំទ្រ​មុខងារ True Tone និង​មាន​បំពាក់​ប៊ូតុង​ Home សម្រាប់​មុខងារ​ស្កេន​​ម្រាម​ដៃ។

តាម​ប្រភព​ពីហាង សុខលី សម្រាប់​តម្លៃ​មួយ​ទឹក ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៤១៥ ដុល្លារ និង ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៥២០ ដុល្លារ។ សម្រាប់​តម្លៃ​ថ្មី iPhone SE 2020 ទំហំ 64GB មានតម្លៃខ្ទង់ ៤៩៩ ដុល្លារ ទំហំ 128GB មាន​តម្លៃខ្ទង់ ៥៥៩ដុល្លារ ទំហំ 128GB មាន​តម្លៃខ្ទង់ ៥៩៩ដុល្លារ។

iPhone SE ជំនាន់​ថ្មី​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១២MP កាមេរ៉ា​មុខ​មាន​ទំហំ ៧MP ប្រើ​ប្រាស់​ឈីប A13 Bionic។ អាចសាក​ថ្ម​ល្បឿន ១៨ វ៉ាត់ ​ស៊ីម​ពីរ​ (ស៊ីម​ទី​មួយ​ជា​ប្រភេទ eSIM), ទ្រាំទ្រ​មុខងារ Haptic Touch ដែល​ជំនួស​ឲ្យ 3D Touch និង​មាន​សមត្ថភាព​ការពារ​ទឹក/ធូលី កម្រិត IP67៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី